រុស្ស៊ីប្រកាសឈប់ផ្គត់ផ្គង់ឧស្ម័នទៅកាន់ប៉ូឡូញនិងប៊ុលហ្គារី
រុស្ស៊ី៖ ក្រុមហ៊ុនផលិតថាមពលរបស់រុស្ស៊ី Gazprom បានប្រកាសថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសប៉ូឡូញនិងប្រទេសប៊ុលហ្គារីទៀតហើយចាប់ពីថ្ងៃពុធនេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសានេះ។ ការសម្រេចរបស់ក្រុមហ៊ុនផលិតថាមពលរដ្ឋខ្នាតយក្សមួយនេះគឺត្រូវបានធ្វើឡើងដោយមានការដោយសាតែប្រទេសទាំង ២ខាងលើនេះបានលូកដៃយ៉ាងជ្រៅចូលទៅក្នុងសំណុំរឿងដែលកងកម្លាំងរុស្ស៊ីបានឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា ក្នុងនាមជាសមាជិកអឺរ៉ុបនាពេលកន្លងមកប្រទេសប៉ូឡូញនិងប៊ុលហ្គារីបានចូលរួមដាក់ទណ្ឌកម្មជាច្រើនចំពោះរុស្ស៊ី ពោលគឺប្រទេសទាំងនេះបានបង្ហាញជំហរប្រឆាំងនឹងរុស្ស៊ីយ៉ាងមុតមាំនិងជាសាធារណៈតែម្តង ខណៈទីក្រុងម៉ូស្គូរមិនពេញចិត្តនឹងនិន្នាការប្រឆាំងនេះឡើយ។ សូមបញ្ជាក់ផងដែរថា ប៉ូឡូញនិងប៊ុលហ្គារីគឺជាក្រុមប្រទេសដំបូលគេហើយ ដែលត្រូវបានរុស្ស៊ីសម្រេចផ្អាកផ្គត់ផ្គង់ឧស្ម័នដូចនេះ ខណៈក្រុមប្រទេសដែលរុស្ស៊ីចាត់ទុកថាជា “ប្រទេសអមិត្ត” មួយចំនួនទៀតត្រូវបានរុស្ស៊ីតម្រូវឲ្យប្រើប្រាស់ប្រាក់រូលរបស់រស្ស៊ីសម្រាប់ទូទាត់ការបញ្ជាទិញថាមពលផ្សេងៗពីរុស្ស៊ី ពោលគឺរុស្ស៊ីឈប់ទទួលការទូទាត់ជាប្រាក់ដុល្លារនិងប្រាក់អឺរ៉ូដូចពេលកន្លងមកទៀតហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

