ព័ត៌មានជាតិ

ក្នុងគ្រាដ៏លំបាកនេះ អ្នកនាងស្រីអូន និងស្វាមី ផ្តល់ជំនួយចំនួន 9040កញ្ចប់ សម្រាប់ 9040គ្រួសារ ដល់ដៃលោកតាស៊ីក្លូ បងប្អូនរត់ឌុប និងបងប្អូនប្រកបរបរ​រើសអេតចាយ…

BY
Khmerpress
May 8, 2021
ក្នុងគ្រាដ៏លំបាកនេះ អ្នកនាងស្រីអូន និងស្វាមី ផ្តល់ជំនួយចំនួន 9040កញ្ចប់ សម្រាប់ 9040គ្រួសារ ដល់ដៃលោកតាស៊ីក្លូ បងប្អូនរត់ឌុប និងបងប្អូនប្រកបរបរ​រើសអេតចាយ…

អ្នកនាងស្រីអូនសម្រស់ធម្មជាតិ និងព្រមទាំងស្វាមីបានធ្វើការផ្តល់ជំនួយចំនួន 9040កញ្ចប់ (សំរាប់ 9040គ្រួសារ)បានផ្តល់រួចរាល់ហើយ។ នៅក្នុងនោះផងដែរ ក្នុង 1កញ្ចប់មានដូចជា អង្ករ 20គីឡូ មី 1កេះ ត្រីខ 10កំប៉ុង ទឹកសុីអុីវ 6ដប ស្ថិតក្នុងគ្រាលំបាកនៃការរាតត្បាតជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជា។ អ្នកនាង ស្រីអូន និងស្វាមី បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ជំនួយជាស្បៀង និងអាហារជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម តំបន់បិតខ្ទប់ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កក្នុងទីក្រុងភ្នំពេញ ជាច្រេីនខណ្ឌនិងសង្កាត់តាមបណ្ដាខេត្តមួយចំនួន និងនៅតាមព្រំដែន ប្រជាពលរដ្ឋអ្នកប្រកបមុខរបររើសអេតចាយ កម្មការនីរោងចក្រ បងប្អូនរត់ឌុប ចាស់ជរា លោកតាសុីក្លូ ក្រុមកុមារកំព្រា និង គ្រូពេទ្យ បងៗសន្ដិសុខ ប្រជាការពារ សរុបចំនួន 9040កញ្ចប់ ។

អ្នកនាងក៏បានលើកឡើងថា ” សូមធ្វើការអភ័យទោសផង ដោយនាងខ្ញុំនិងគ្រួសារមិនបានចុះទៅចែកជូនផ្ទាល់ដូចរាល់ដង។ ជំនួយត្រូវបានផ្ដល់តាមរយៈអាជ្ញាធរ និងក្រុមការងារសប្បុរសរបស់នាងខ្ញុំផ្ទាល់។ នាងខ្ញុំ និងគ្រួសារក៏កំពុងរៀបចំស្បៀងបន្ថែមទៀតដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតខ្លាំងតាមខេត្តនិងក្រុងបន្ដទៀត។ ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំនិងគ្រួសារក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលដែលបានខិតខំទាំងយប់ទាំងថ្ងៃក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19។ ជាចុងក្រោយសូមជូនពរអោយប្រទេសកម្ពុជា រួចផុតពីគ្រោះកូវីដ19 ក្នុងពេលឆាប់ៗ។ សូមគោរពតាមវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា។ ជូនបុណ្យផងបងប្អូនខ្មែរ”៕

 

Share This Post: