ព័ត៌មានអន្តរជាតិ April 29, 2022

លោក បៃឌិន ចង់ឲ្យសភាអនុម័ត ៣៣ពាន់លានដុល្លាអាមេរិកបន្ថែម សម្រាប់ជួយអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៉ី

Khmerpress

(វ៉ាស៊ីនតោន)៖ មន្ត្រីរដ្ឋបាលអាមេរិកពីរនាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Joe Biden នឹងស្នើសុំសភាសម្រាប់ទឹកប្រាក់ចំនួន ៣៣ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដែលការជំរុញដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រទីក្រុងកៀវនៅក្នុងសង្រ្គាមដ៏ក្ដៅគគុក ដែលគ្មានសញ្ញានៃការបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។

សំណើនេះនឹងកើនលើសទ្វេដង នៃកញ្ចប់ថវិកាចំនួន១៣.៦ពាន់លានដុល្លារកាលពីលើកមុន ដែលជាជំនួយផ្នែកការពារជាតិ និងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែន ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិច ដែលសភាបានអនុម័តកាលពីខែមុន។ វាហាក់ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងការប៉ុនប៉ងរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដើម្បីពង្រីកការគ្រប់គ្រងរបស់ប្រទេសរបស់គាត់ ចំពោះអ្នកជិតខាងហើយប្រហែលជាលើសពីនេះទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

President Joe Biden speaks about the war in Ukraine in the Roosevelt Room at the White House, Thursday, April 28, 2022, in Washington. (AP Photo/Andrew Harnik)