ព័ត៌មានអន្តរជាតិ April 30, 2022

ឃើញពីក្រៅដូចឡានដឹកស្ពៃក្តោបធម្មតា ដល់ពេលតម្រួតថៃឆែកមើល ទើបឃើញ

Khmerpress

ថៃ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Khaosod បានអោយដឹងថា សមត្ថកិច្ចប៉ូលីសថៃ នៅសង្កាត់ឆង់ឃេប ស្រុកភពផ្រាក់ បានចេញប្រតិបត្តិការត្រួតពិនិត្យពលករខុសច្បាប់ ដោយបានឃាត់ ឡានដឹកស្ពៃក្តោប ចំនួន២គ្រឿង ដោយឡានទីមួយជាឡានកាត់កន្ទុយពណ៌សរ ម៉ាក Mitsubishi ជាស្លាកលេខ ខេត្តផេតឆាក់ប៊ូន ដោយបានដឹកស្ពៃក្តោបពេញកន្ទុយឡានគ្របដោយក្រណាត់ពណ៌ខ្មៅ និងឡានទីពីរ ដែលបើកមកជាមួយគ្នា សមត្ថកិច្ចសង្កេតឃើញតៃកុងឡានទីពីរ មានអាការៈគួរអោយសង្ស័យដោយបានបែកញើសពេញខ្លួននិងមុខ រួមទាំងញ័រខ្លួនខុសពីធម្មតា សមត្ថកិច្ចក៏បានហៅអោយចុះពីឡានដើម្បីអោយបើកកន្ទុយក្រោយពិនិត្យ ស្រាប់តែប្រទះឃើញ «ពលករជនជាតិមីយ៉ាន់ម៉ាចំនួន៧នាក់អង្គុយនៅក្នុងច្រកសំងាត់នៅក្នុងកន្ទុយឡានដែលដឹកស្ពៃក្តោបដោយបានធ្វើឡើងដើម្បីអោយលាក់ខ្លួន» រួចសមត្ថកិច្ចក៏បានដើរបកទៅពិនិត្យឡានទីមួយក៏ប្រទះឃើញ «ពលករមីយ៉ាន់ម៉ាចំនួន៧នាក់បន្ថែមទៀត»។

ចុងក្រោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតៃកុងឡានទាំងពីរគ្រឿង ព្រមជាមួយនឹងពលករ បន្ទាប់ពីបានសួរនាំមកបានអោយដឹងថា «តៃកុងឡានបានយកថ្លៃឈ្នួលដឹកពលករខុសច្បាប់ក្នុងមួយជើង ៦,០០០បាត រឺ ២០០ដុល្លារ ទៅដាក់នៅខេត្តតាក ក្រោយមកនឹងមានការទទួលទៅមួយតទៀត ដែលមានគោលដៅទីក្រុងបាងកក ចំណែលពលករខុសច្បាប់ត្រូវបង់លុយអោយឈ្មួញកណ្តាលក្នុង១នាក់ចំនួន ១ពាន់ដុល្លារផងដែរ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​