ព័ត៌មានអន្តរជាតិ May 27, 2022

គ្រោះរញ្ជួយដីកម្រិត ៧.២រុិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសប៉េរូ

Khmerpress

(ប៉េរូ)៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងគ្រោះរញ្ជួយដីអាមេរិក (USGS) បានប្រកាសថា មានគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័របានវាយប្រហារតំបន់ Tirapata ភាគខាងត្បូងប្រទេសប៉េរូនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

USGS បានគូសបញ្ជាក់ថា ការរញ្ជួយដីនេះមានជម្រៅ ២១២ គីឡូម៉ែត្រ។ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បាននិយាយថា មិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ហើយក៏មិនមានរបាយការណ៍ដំបូងអំពីការខូចខាត ឬអ្នករងរបួសដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews