ព័ត៌មានអន្តរជាតិ July 2, 2022

វិចិត្រករថៃម្នាក់យករូបគំនូរទេសភាពស្អាតៗទៅដាក់តាំងនៅលើផ្លូវដែលខូច ដើម្បីទាញចំណាប់អារម្មណ៍ឲ្យអាជ្ញាធរធ្វើការជួសជុល

Khmerpress

ថៃ៖ វិចិត្រករជនជាតិថៃម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនិងបណ្តាញសារព័ត៌មាន បន្ទាប់ពីរូបគាត់បានគូររូបទេសភាពស្អាតៗជាច្រើនផ្ទាំងយកទៅដាក់តាំងនៅលើដងផ្លូវដែលមាន​រន្ធខូងជាច្រើនកន្លែង។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand  បានបញ្ជាក់ថា វិចិត្រកររូបនេះមានឈ្មោះថា Kwanyuen Ketnoo ហើយផ្លូវដែលរូបគាត់បានយករូបគំនូរទេសភាពទៅដាក់តាំងនោះគឺជាផ្លូវដីមានឈ្មោះថា Wang Pherm-Dong ស្ថិតនៅក្នុងក្រុង Khon Kaen ភាគខាងជើងនៃប្រទេសថៃ។

Khon Kaen artist paints to protest against potholes

លោក Kwanyuen Ketnoo បានបញ្ជាក់ថា ការសម្រេចដាក់តាំងរូបគំនូរទេសភាពស្អាតនៅចំណុចផ្លូវដែលមានរន្ធខូងនេះគឺដើម្បីទាញការចាប់អារម្មណ៍ពីអាជ្ញាធរឲ្យបានដឹងថាផ្លូវបានរងនូវការខូចខាតយ៉ាងខ្លាំងហើយ និងត្រូវតែធ្វើការជួលជុលជាបន្ទាន់ផងដែរ។ ​ វិចិត្រកររូបនេះបានបន្តថា​ នាពេលកន្លងមករន្ធខូងនៅលើដងផ្លូវបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី រហូតមានអ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិតទៀតផង ខណៈផ្លូវមួយខ្សែនេះជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់និងសម្រាប់កូនសិស្សរាប់រយនាក់ធ្វើដំណើរទៅសាលារៀន។ លោក Kwanyuen Ketnoo បានបង្ហាញក្តីសង្ឃឹមថា អាជ្ញាធរនឹងធ្វើការជួសជុលផ្លូវមួយខ្សែឲ្យបានឆាប់រហ័ស បន្ទាប់ពីបានប្រទះឃើញសកម្មភាពដាក់តាំងរូបគំនូររបស់គាត់នេះ។ លោកអ្នកអាចទស្សនារូបគំនូរស្អាតៗរបស់វិចិត្រករ Kwanyuen Ketnoo ដូចខាងក្រោមនេះ៖

ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត