ព័ត៌មានអន្តរជាតិ
នាវារបស់បារាំងមួយគ្រឿងនិងរបស់ជប៉ុនមួយគ្រឿង បានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាពជាលើកដំបូង
BY Liny Chan
April 4, 2026
ជប៉ុន៖ នាវារបស់បារាំងមួយគ្រឿងនិងរបស់ជប៉ុនមួយគ្រឿងបានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាពជាលើកដំបូងគិតចាប់តាំងពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃទី៤ ខែមេសា។ នាវារបស់បារាំងមួយគ្រឿងនោះគឺជានាវាសម្រាប់ដឹកកុងតឺន័រ ប្រភេទ The CMA CGM Kribi។
ដោយឡែកចំពោះនាវារបស់ប្រទេសជប៉ុនវិញគឺជានាវាដឹកប្រេង ប្រភេទ Mitsui OSK។ ប្រភពខាងលើបានបន្តថា ការធ្វើដំណើរឆ្លងកាត់ចក្រសមុទ្រហ័រមូសដោយសុវត្ថិភាពរបស់នាវាទាំង ២គ្រឿងនេះ ត្រវបានគេមើលឃើញថា គឺជាសញ្ញាល្អមួយនៃការបើកផ្លូវដឹកទំនិញតាមសមុទ្រឡើងវិញ ហើយគេក៏រំពឹងថា អ៊ីរ៉ង់នឹងបន្តអនុញ្ញាតឱ្យមាននាវាដឹកទំនិញធំៗបន្ថែមទៀតបើកឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time