Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តកែច្នៃបំពង់ស៊ីម៊ាំង បង្កសម្លេងរំខាន ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ (មានវីដេអូ)

    BY Khmerpress July 7, 2022
    រថយន្តកែច្នៃបំពង់ស៊ីម៊ាំង បង្កសម្លេងរំខាន ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក Mercedes CLA 45 ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា CLA.4544 បំពាក់បំពង់ស៊ីម៊ាំងកែច្នៃ បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើការឃាត់ម្ចាស់មកអប់រំ កាលពីវេលាម៉ោង១៧ៈ០០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវ១៨២ កែង ២៤៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

    បន្ទាប់ពីបានអប់រំរួច អាវុធហត្ថខណ្ឌទួលគោក បានណែនាំម្ចាស់រថយន្ត ឲ្យដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៊ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណៈជនតទៅទៀត ទើបប្រគល់រថយន្តអោយត្រលប់ទៅវិញ៕ ប្រភព៖ Phnom Penh Gendarmerie

    Share This Post: