ព័ត៌មានអន្តរជាតិ
វីដេអូថ្មីមួយទៀត ដែលបង្ហាញទិដ្ឋភាពលោក Shinzo Abe ត្រូវខ្មាន់កាំភ្លើងបាញ់ចំ បណ្តាលឲ្យដួលលើដី
BY Khmerpress
July 8, 2022
ថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពវីដេអូឃ្លីបខ្លីមួយបង្ហាញពីទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលលោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានខ្មាន់កាំភ្លើងធ្វើការបាញ់ប្រហារ បណ្តាលដួលនៅលើដី។ លុះល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK ក៏បានធ្វើការប្រកាសថា លោក Shinzo Abe បានទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ។
គួរបញ្ជាក់ផងដែរថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារ កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅម៉ោងប្រហែល ១១ និង ៣០ នាទី (ម៉ោងនៅជប៉ុន) ដោយខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងច្នៃនៅក្នុងការលបបាញ់ប្រហារមួយនោះ ខណៈលោក Abe កំពុងធ្វើសន្ទរកថា គាំទ្របេក្ខភាពក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នៅចុងសប្តាហ៍នេះ៕
