ប្រទេសឥណ្ឌា បានបញ្ជាក់ពីករណីដំបូងបង្អស់នៃជំងឺអុតស្វា monkeypox
ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីដំបូងបង្អស់នៃជំងឺអុតស្វា monkeypox ដោយក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺគឺជាបុរសអាយុ ៣៥ឆ្នាំម្នាក់ ដែលបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួម។ ក្រសួងបាននិយាយថា បុរសនោះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅមន្ទីរពេទ្យមួយចាប់តាំងពីគាត់បានត្រឡប់ទៅរដ្ឋ Kerala ភាគខាងត្បូងកាលពីដើមសប្តាហ៍នេះ។ អ្នកដំណើរ ១១ នាក់ នៅលើយន្តហោះដូចគ្នាជាមួយគាត់ ត្រូវបានគេប្រាប់ឱ្យតាមដានរោគសញ្ញា។
រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនបានបញ្ជូនក្រុមកម្រិតខ្ពស់ទៅកាន់រដ្ឋ ដើម្បីធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស៊ើបអង្កេតការផ្ទុះឡើងណាមួយ។ គួរឱ្យដឹងដែរថា monkeypox គឺជាជំងឺរាតត្បាតនៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិក។ រោគសញ្ញារបស់វារួមមានគ្រុនក្តៅ ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ និងដំបៅស្បែក។ WHO និយាយថា ករណីជាង ៩,០០០ ត្រូវបានបញ្ជាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងប្រទេសប្រមាណ ៦០ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

