Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សំណុំរឿង Twitter និងលោក Elon Musk នឹងត្រូវយកមកកាត់ក្ដីនៅខែតុលាខាងមុខនេះ

BY Khmerpress July 20, 2022
សំណុំរឿង Twitter និងលោក Elon Musk នឹងត្រូវយកមកកាត់ក្ដីនៅខែតុលាខាងមុខនេះ

(បរទេស)៖ តុលាការបានបញ្ជាក់ឱ្យដឹងថា សំណុំរឿងលោក Elon Musk ដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក ដែលបានប្ដឹងដោយក្រុមហ៊ុន Twitter នឹងត្រូវលើកយកមកកាត់ក្ដីនៅខែតុលាខាងមុខនេះ ដែលវាជាការតស៊ូផ្នែកច្បាប់មួយរបស់ Twitter ក្នុងការប្រឆាំងនឹងកំពូលមហាសេដ្ឋីលំដាប់លេខមួយរូបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

ដើមហេតុដែលនាំឱ្យកើតមានបណ្ដឹងនេះឡើងដោយសារតែ លោក Musk បានប្រកាសដើរចេញពីកិច្ចព្រមព្រៀងទិញលក់រវាងលោក និងក្រុមហ៊ុន Twitter កាលពីប៉ុន្មានថ្ងៃមុន ដែលនាំឱ្យ Twitter មានការខឹង និងបានដាក់ឱ្យប្ដឹងតែម្ដង ខណ:ដែលការដើរចេញពីនេះ គឺដោយសារតែលោក Musk មិនទទួលបានព័ត៌មានលម្អិតទាក់ទងនឹងគណនីក្លែងក្លាយដែលមានតិចជាង ៥ភាគរយតាមការអះអាងរបស់ Twitter។

គួរបញ្ជាក់ផងដែរថា លោក Musk បានព្យាយាមស្នើសុំទិញ Twitter ជាច្រើនដង ហើយនៅទីបំផុតក៏កើតមានកិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកនេះឡើយ ប៉ុន្តែស្ថានការណ៍បែរជាប្រួលប្រែ ដោយលោក Elon Musk មានបំណងចង់ឈប់ទិញវិញ បន្ទាប់ពី Twitter មិនបានបង្ហាញព័ត៌មានលម្អិតអំពីគណនីក្លែងក្លាយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: