Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ជប៉ុន បញ្ជាក់ពីការរកឃើញករណីដំបូង នៃជំងឺអុតស្វាក្នុងទីក្រុងតូក្យូ

BY Khmerpress July 26, 2022
ជប៉ុន បញ្ជាក់ពីការរកឃើញករណីដំបូង នៃជំងឺអុតស្វាក្នុងទីក្រុងតូក្យូ

(តូក្យូ)៖ អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានប្រកាសថា ប្រទេសជប៉ុននៅថ្ងៃចន្ទនេះបានបញ្ជាក់ពី ករណីដំបូងរបស់ខ្លួន នៃជំងឺអុតស្វា ដែលបានរកឃើញនៅលើបុរសម្នាក់អាយុ៣០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

លោកស្រី Koike បានប្រាប់អ្នកយកព័ត៌មានថា «វាជាករណីបុរសដែលមានអាយុ ៣០ឆ្នាំដែលមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ដោយបានត្រលប់មកពីអឺរ៉ុប។ នេះជាករណីជំងឺអុតស្វាលើកដំបូងនៅក្នុងប្រទេសជប៉ុន»។

លោកស្រី បាននិយាយថា បុរសនោះកំពុងទទួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ ប៉ុន្តមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅអង្គការសុខភាពពិភពលោកបានប្រកាសពីស្ថានភាពអាសន្ន នៃការផ្ទុះឡើងនៃជំងឺអុតស្វា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: