Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Bill Gates បរិច្ចាគភាគហ៊ុនតម្លៃ ៦ពាន់លានដុល្លារបន្ថែមទៀតដល់មូលនិធិសប្បុរសធម៌ ក្រោយប្រកាសឈប់ធ្វើអ្នកមាន

BY Khmerpress July 26, 2022
មហាសេដ្ឋី Bill Gates បរិច្ចាគភាគហ៊ុនតម្លៃ ៦ពាន់លានដុល្លារបន្ថែមទៀតដល់មូលនិធិសប្បុរសធម៌ ក្រោយប្រកាសឈប់ធ្វើអ្នកមាន

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះបានឱ្យដឹងថា មហាសេដ្ឋី Bill Gates បាន ផ្ដល់ភាគហ៊ុនដែលមានតម្លៃ ៦ពាន់លានដុល្លារ កាលពីសប្ដាហ៍មុនដល់មូលនិធិសប្បុរសធម៌របស់គាត់គឺ Bill & Melinda Gates បន្ថែមទៀត។

ប្រភពដដែលបានឱ្យដឹងថា មហាសេដ្ឋីរូបនេះបានបរិច្ចាគភាគហ៊ុនជិត ៥.២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Canadian National Railway Co ដល់មូលនិធិ Bill & Melinda Gates Foundation នេះបើតាមឯកសារ SEC ដែលបានបង្ហាញ។ ជាមួយគ្នានោះគាត់ក៏បានផ្តល់ភាគហ៊ុនដែលមានតម្លៃ ៩៩៥ លានដុល្លារនៅក្នុងក្រុមហ៊ុន Deere & Co. ដល់មូលនិធិកាលផងដែរ ពីថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ផងដែរថា លោក Bill Gates កាលពីពេលថ្មីៗនេះបានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ២០ពាន់លានដុល្លារ ដើម្បីជួយដោះស្រាយវិបត្តិធំៗនៅលើពិភពលោក និងប្រកាសបរិច្ចាគទ្រព្យទាំងអស់ដល់មូលនិធិសប្បុរសធម៌ ហើយចុះចេញពីតំណែងអ្នកមានបំផុតលើពិភពលោក​។ ប៉ុន្តែបើយោងតាមចំណាត់ថ្នាក់របស់ Bloomberg និង Forbes បានឱ្យដឹងថា លោក Bill Gates នៅតែជាមហាសេដ្ឋីលំដាប់ទី ៥ របស់ពិភពលោក បើទោះបីជាបានផ្តល់ភាគហ៊ុនដែលមានតម្លៃជាង ៦ពាន់លានដុល្លារក្នុងសប្តាហ៍នេះដល់មូលនិធិសប្បុរសធម៌របស់គាត់ក៏ដោយ។

ជាក់ស្ដែង បច្ចុប្បន្ននេះ លោក Gates មានទ្រព្យសម្បត្តិចំនួន ១១២ ពាន់លានដុល្លារ នេះបើយោងតាម ​​Bloomberg ដោយស្ថិតនៅចំណាត់ថ្នាក់អ្នកមានបំផុតលើពិភពលោកបន្ទាប់ពីមហាសេដ្ឋី Elon Musk, Jeff Bezos, Bernard Arnault និង Gautam Adani របស់ប្រទេសឥណ្ឌា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: