Khmerpress

ស្វែងរក

សិល្បៈ

តួឯកស្រីក្នុងចម្រៀង ម៉ាក់ថឺង អ្នកនាង ព្រំ រដ្ឋា ចេញមុខបកស្រាយ ក្រោយត្រូវ តារាសម្តែង Jessica បង្ហោះថាគេចវេសរឿងបំណុលនាង៥ខែមកហើយ

BY Khmerpress July 26, 2022
តួឯកស្រីក្នុងចម្រៀង ម៉ាក់ថឺង អ្នកនាង ព្រំ រដ្ឋា ចេញមុខបកស្រាយ ក្រោយត្រូវ តារាសម្តែង Jessica បង្ហោះថាគេចវេសរឿងបំណុលនាង៥ខែមកហើយ

អ្នកនាង ព្រំ រដ្ឋា ដែលគេស្គាល់ថាជាតារាសម្តែងល្បីឈ្មោះនិងជាតួឯកស្រីក្នុងចម្រៀង ម៉ាក់ថឺង បានចេញមុខបកស្រាយក្រោយមានការចោទប្រកាន់ពីសំណាក់ តារាសម្តែងវ័យក្មេង តាន់ សុផា ហៅ Jessica បង្ហោះ Facebook អោយចូលខ្លួនដោះស្រាយបំណុលដែលជំពាក់រូបនាងជាង៥ខែមកហើយ។ កញ្ញា តាន់ សុផា បានរៀបរាប់ថា៖ “សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានអោយខ្ញុំទៅខ្ចីពីគេចំនួួន $$$$ សុំបងចូលខ្លួនមកដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង ពេលបងមកខ្ចីខ្ញុំថាតែ2អាទិត្យទេ តែមកដល់លូវ5ខែហើយ សូមបងកុំធ្វើបាកខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ”

ជុំវិញការចោទប្រកាន់នេះដែរ អ្នកនាង ព្រំ រដ្ឋា បានបកស្រាយវា៖ “នាងខ្ញុំឈ្មោះព្រំ រដ្ឋា សួមជំរាបដល់បងប្អូនញាតិមិត្តក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថានាងខ្ញុំ មិនដែលបានគេចវេសពីការពិត ឬបោកប្រាស់បុគ្គលណាទេ ការធ្វើការរកសុីតែងតែមានការខ្វះខាត និង ដោយសារបញ្ហាកូវីត១៩ រយះពេល២ ៣ឆ្នាំនេះធ្វើអោយការងារខ្ញុំខាតបង់យ៉ាងធ្ងន់ធ្ងរហើយនាងខ្ញុំមានបញ្ហាសុខភាព ធ្ងន់ធ្ងរដែលត្រូវចាំបាច់សំរាកព្យាបាល ហេតុដូចនេះសូមបងប្អូនកុំមានការយល់ច្រឡំដោយមិនដឹងការពិត ហើយសែ ឬ Comment ដែលធ្វើអោយពាក់ពាន់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូ ដល់នាងខ្ញុំ និង ផលិតកម្ម PR នាងខ្ញុំនិងប្រគល់ចាត់វិធានការតាមផ្លូវច្បាប់ នាងខ្ញុំសង្ឃឹមថាបងប្អូនមិត្តភត្ត័ទាំងដែលបានស្គាល់ ឬ មិនស្គាល់សួមមេត្តាយល់ដោយអនុគ្រោះផង សូមអរគុណ ប្រគល់សិទ្ធជូនមេធាវីចាត់វិធានកាទៅតាមផ្លូវច្បាប់”

Share This Post: