Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos ព្រមានពីការផ្អាករើសបុគ្គលិកជាសកល ក្រោយខាតបង់ ២លើកជាប់ៗគ្នានៅឆ្នាំនេះ

BY Khmerpress July 29, 2022
ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos ព្រមានពីការផ្អាករើសបុគ្គលិកជាសកល ក្រោយខាតបង់ ២លើកជាប់ៗគ្នានៅឆ្នាំនេះ

ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos កំពុងផ្អាកក្នុងការជ្រើសរើសបុគ្គលិកជាសកល បន្ទាប់ពីបានរាយការណ៍ពីការខាតបង់ជាលើកទី២ ជាប់ៗគ្នា។ ប្រធានផ្នែកហិរញ្ញវត្ថុ លោក Brian Olsavsky បាននិយាយថា ក្រុមហ៊ុននឹងបន្តជួលវិស្វករផ្នែក software ជាពិសេសសម្រាប់សេវាកម្ម Amazon Web Services និងអាជីវកម្មផ្សាយពាណិជ្ជកម្ម ប៉ុន្តែផ្អាកចំពោះការជួលសម្រាប់ផ្នែកផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Amazon នៅតែខាតបង់ចំនួន ២លើកផ្ទួនៗគ្នាក្នុងត្រីមាសនេះ បើទោះបីជាក្រុមហ៊ុនបានប្រកាសពីប្រាក់ចំណូលសរុបប្រចាំត្រីមាសចំនួន ១២១.២៣ ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដែលលើសពីការព្យាករណ៍ចំនួន ១១៩.០៩ពាន់លានដុល្លារ របស់អ្នកវិភាគទីផ្សារ។ ការខាតបង់ភាគច្រើន បណ្ដាលមកពីការដោះស្រាយបំណុលពន្ធចំនួន ១.៩ពាន់លានដុល្លារ និងការបង់រំលោះចំនួន ៥.៦ពាន់លានដុល្លារ ក្នុងបំណុលរយៈពេលខ្លី។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Amazon មានបុគ្គលិកចំនួន ១.៥ លាននាក់នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃទី៣០ខែមិថុនា ធ្លាក់ចុះប្រហែល ១០០,០០០ នាក់ធៀបនឹងត្រីមាសមុន។ ភាគច្រើននៃការថយចុះ គឺដោយសារតែការបំផ្លាញនៅក្នុងឃ្លាំង និងបណ្តាញចែកចាយរបស់ក្រុមហ៊ុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: