ព័ត៌មានអន្តរជាតិ
ថៃ៖ ផ្ទាំងថ្មស្ពានអាកាសមួយផ្ទាំង បានបាក់ធ្លាក់សង្កត់រថយន្តកំពុងបើកបរ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស និង០១នាក់បាត់បង់ជីវិត
BY Khmerpress
August 1, 2022
ថៃ៖ យោងតាមប្រភពព័ត៌មានរបស់ សារព័ត៌មាន thairath បានអោយដឹងថា កាលពីវេលាម៉ោង ២១ និង៥៥នាទី កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បំណែកស្ពានអាកាស ដែលកំពុងសាងសង់មួយដុំ បានធ្លាក់លើរថយន្តមួយគ្រឿង ដែលកំពុងបើកបរលើផ្លូវរ៉ាម៉ា២ ត្រង់ចំណុចផ្លូវជាតិខាងមុខមន្ទីរពេទ្យវិផារ៉ាម ខេត្តសាមុតសាខុន បណ្តាលឲ្យរថយន្តនោះរងការខូចខាតយ៉ាងដំណំ។
យោងតាមរបាយការណ៍បឋមបានបញ្ជាក់ថា មានមនុស្សចំនួន ៣នាក់បានរងរបួស និង ០១នាក់ស្លាប់បាត់បង់ជីវិត។ ស្ពានអាកាសនោះ គឺជាស្ពានអាកាសបត់ត្រឡប់ក្រោយ (U-Turn) ដែលស្ថិតនៅក្បែរមន្ទីរពេទ្យ Vibharam ទីរួមស្រុកខេត្ត Samut Sakhon ស្ថិតលើផ្លូវ Rama 2 កាត់ចូលទីក្រុងបាងកក ហើយក្រោយកើតហេតុមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត