Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! កីឡាការិនី វ៉ិត ចន្ថា បន្ថែមមេដាយមាសទី៥ ជូនជាតិ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

    BY Khmerpress August 3, 2022
    អបអរសាទរ! កីឡាការិនី វ៉ិត ចន្ថា បន្ថែមមេដាយមាសទី៥ ជូនជាតិ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

    (សូឡូ)៖ កម្ពុជាបានបន្ថែមមេដាយមាស ១គ្រឿងទៀតហើយនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយកីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នេះ។

    នេះគឺជាមេដាយមាសទី៥ ដែលក្រុមអត្តពលិកជនពិការកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ពោលគឺគិតត្រឹមរសៀលនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ១៥គ្រឿងរួមមានមេដាយមាស៥ ប្រាក់៦ និងសំរឹទ្ធ៤។

    អ្វីដែលពិសេស ក្នុងចំណោមមេដាយ ១៥គ្រឿងខាងលើ គឺកីឡាការិនី វ៉ិត ចន្ថា ដណ្ដើមបានមេដាយ ៣គ្រឿងម្នាក់ឯង រួមមេដាយមាស២ លើវិញ្ញាសាលោតចម្ងាយនារី និងវិញ្ញាសារត់ប្រណាំង ៤០០ម៉ែត្រ រួមជាមួយមេដាយប្រាក់១ លើវិញ្ញាសារត់ប្រណាំង ២០០ម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews​

    Share This Post: