Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព័ត៌មានបង្ហោះផ្សាយដោយ Veera Somkwamkid មេដឹកនាំក្រុមជ្រុលនិយមថៃដែលអះអាងថា ទាហានអង្គរក្ស (BHQ) លួចចូលប្រទេសថៃ និងសម្រុកចូលទីក្រុងបាងកកដើម្បីស៊ើបការណ៍ បង្កវិនាសកម្ម និងការលួចធ្វើឃាតថ្នាក់ដឹកនាំ ជាព័ត៌មានក្លែងក្លាយ

    BY Liny Chan April 4, 2026
    ព័ត៌មានបង្ហោះផ្សាយដោយ Veera Somkwamkid មេដឹកនាំក្រុមជ្រុលនិយមថៃដែលអះអាងថា ទាហានអង្គរក្ស (BHQ) លួចចូលប្រទេសថៃ និងសម្រុកចូលទីក្រុងបាងកកដើម្បីស៊ើបការណ៍ បង្កវិនាសកម្ម និងការលួចធ្វើឃាតថ្នាក់ដឹកនាំ ជាព័ត៌មានក្លែងក្លាយ

    ព័ត៌មានបង្ហោះផ្សាយដោយ Veera Somkwamkid មេដឹកនាំក្រុមជ្រុលនិយមថៃដែលអះអាងថា ទាហានអង្គរក្ស លោក ហ៊ុន សែន (BHQ) បានលួចចូលប្រទេសថៃ និងសម្រុកចូលទីក្រុងបាងកកដើម្បីស៊ើបការណ៍ បង្កវិនាសកម្ម និងការលួចធ្វើឃាតថ្នាក់ដឹកនាំ ជាព័ត៌មានក្លែងក្លាយ។

    តាមការពិត: ១.ការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនដោយដកស្រង់សម្តីរបស់ក្រុមជាតិនិយមជ្រុលថៃឈ្មោះ វិរៈ ស៊ុមខ្វាមឃីតដែលនិយាយដោយគ្មានមូលដ្ឋានថា មានចារកម្ម BHQ ចូលក្នុងប្រទេសថៃ គឺជាព័ត៌មានមួលបង្កាច់ គ្មានមូលដ្ឋាន និងជាព័ត៌មានមិនពិត។ ការផ្សព្វផ្សាយព័ត៌មានបែបនេះអាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់បរិយាកាសទំនាក់ទំនងល្អរវាងប្រជាជាតិទាំងពីរ។

    ២.កម្ពុជាគាំទ្រការដោះស្រាយបញ្ហាតាមរយៈការសន្ទនា ភាពថ្លៃថ្នូរ និងយន្តការផ្លូវការ ជាជាងការបង្កការភ័យខ្លាច និងការបំភ្លៃបំផ្លើសតាមរយៈព័ត៌មានមិនពិត និងមិនបានផ្ទៀងផ្ទាត់។ ភាគីពាក់ព័ន្ធគួរតែប្រើប្រាស់ការទទួលខុសត្រូវវិជ្ជាជីវៈក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ។

    ៣.កងកម្លាំងរបស់កម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននិងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: