Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឪពុក Elon Musk ថា មិនមានមោទកភាពលើគាត់ទេ ទោះកូនជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលើលោកក៏ដោយ

BY Khmerpress August 3, 2022
ឪពុក Elon Musk ថា មិនមានមោទកភាពលើគាត់ទេ ទោះកូនជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលើលោកក៏ដោយ

លោក Elon Musk គឺជាមហាសេដ្ឋីមានបំផុតនៅលើពិភពលោក និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើនលើពិភពលោកដូចគ្នា។ ប៉ុន្តែភាពជោគជ័យរបស់ Musk ទំនងជាមិនទាន់គ្រប់គ្រាន់ ដើម្បីធ្វើឱ្យឪពុករបស់គាត់គឺលោក Errol Musk មានមោទកភាពចំពោះគាត់នោះទេ។

អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។

ជាមួយគ្នានេះដែរ នៅពេលដែលពិធីករគឺលោក Jackie O បានសួរទៅកាន់ឪពុករបស់ Elon ថា កូនចៅរបស់អ្នក គឺជាមនុស្សពូកែម្នាក់។ គាត់ជាមហាសេដ្ឋីមានបំផុតលើលោកដែលមានលុយច្រើន ហើយបានបង្កើតរឿងជោគជ័យជាច្រើន តើអ្នកមានមោទកភាពទេ?

លោក Errol Musk បានបដិសេធភ្លាមៗ ហើយលើកឡើងថា៖ “ទេ! អ្នកដឹងអត់? ពួកយើងជាគ្រួសារមួយដែលធ្វើ និងសម្រេចរឿងជាច្រើនមកហើយ មិនមានអ្វីត្រូវមានមោទកភាពនោះទេ ព្រោះពួកយើងមិនមែនទើបតែជោគជ័យ ឬ ចាប់ផ្ដើមសម្រេចបាននូវអ្វីដែលយើងធ្វើនាពេលបច្ចុប្បន្ននោះទេ”។

ទន្ទឹមនឹងនេះ បុរសវ័យ ៧៦ឆ្នាំ បានបន្ថែមថា “មោទកភាព និងសេចក្តីរីករាយ” ពិតប្រាកដរបស់គាត់ គឺចំពោះកូនប្រុសរបស់គាត់ឈ្មោះថា Kimbal អាយុ ៤៩ឆ្នាំ ដែលគាត់ចាត់ទុកថាជាសំណាង ព្រោះ Kimbal បានរៀបអាពាហ៍ពិពាហ៍ជាមួយសកម្មជនបរិស្ថាន Cristiana Wyly ។ បន្ទាប់មកគាត់បានសម្តែងការព្រួយបារម្ភថា Elon ប្រហែលជាមិនអាចស្វែងរកដៃគូដែលនឹងលះបង់សម្រាប់គាត់បានបែបនេះនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: