Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ខ្សែប្រយុទ្ធ Bustos របស់ Man City ចូលរួមជាមួយក្លិប Sao Paulo លើកិច្ចសន្យាលេងខ្ចីជើង

BY Khmerpress August 7, 2022
ខ្សែប្រយុទ្ធ Bustos របស់ Man City ចូលរួមជាមួយក្លិប Sao Paulo លើកិច្ចសន្យាលេងខ្ចីជើង

(សៅផាវឡូ)៖ ក្លិបបាល់ទាត់ប្រេស៊ីល Sao Paulo បានប្រកាសពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Nahuel Bustos លើកិច្ចសន្យាលេងខ្ចីជើងរយៈពេល ១ឆ្នាំមកពីក្លិប Manchester City។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានជួបជាមួយមិត្តរួមក្រុមថ្មីរបស់លោកកាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថា នឹងអាចចូលរួមលេងឲ្យក្លិបម្ចាស់ពានរង្វាន់ជើងឯកលីគ Brazilian Serie A នៅសប្តាហ៍ក្រោយ។

ខ្សែប្រយុទ្ធកណ្តាល ដែលបានចូលរួមជាមួយក្លិបអង់គ្លេស Manchester City ដោយផ្លាស់មកពីក្លិប Talleres Cordoba រូបនេះ បានចំណាយពេលវេលាកាលពីរដូវកាលមុន លេងខ្ចីជើងនៅឯក្លិបអេស្ប៉ាញ Girona ដែរ។

លោកនឹងលេងជាដៃគូក្នុងទម្រង់ប្រយុទ្ធ ជាមួយកីឡាកររួមសញ្ជាតិ Jonathan Calleri ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី៣ ក្នុងលីគ Serie A របស់ប្រេស៊ីល ក្នុងរដូវកាលនេះ ជាមួយនឹងការស៊ុតបញ្ចូលទី ១០គ្រាប់ ពី១៩ប្រកួត។

សូមជម្រាបថា Sao Paulo កំពុងស្ថិតនៅលំដាប់ទី១០ ក្នុងចំណោម ២០ក្រុមនៃលីគ Serie A ដោយឈ្នះតែ៥ប្រកួតប៉ុណ្ណោះពី ២០ប្រកួត៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Share This Post: