Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

របាយការណ៍៖ រដ្ឋបាលលោក ចូ បៃដិន ត្រៀមកញ្ចប់ជំនួយយោធា ៨០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន

BY Khmerpress August 19, 2022
របាយការណ៍៖ រដ្ឋបាលលោក ចូ បៃដិន ត្រៀមកញ្ចប់ជំនួយយោធា ៨០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន

(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបានបង្ហើបឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កំពុងត្រៀមផ្តល់ជំនួយយោធាបន្ថែមចំនួន ៨០០លានដុល្លារដល់ អ៊ុយក្រែន ហើយអាចនឹងធ្វើការប្រកាសអំពីផែនការនេះនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។

ក្រុមមន្រ្តីអាមេរិកខាងលើបានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក បៃដិននឹងអនុញ្ញាតឲ្យផ្តល់ជំនួយដែលនឹងមានការផ្ទេរអាវុធនៅសល់ពី ឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកផ្ទាល់ ខណៈដែលកញ្ចប់ជំនួយសព្វាវុធអាចនឹងមានប្រែប្រួលមុនពេលប្រកាស។ យ៉ាងនេះក្តីសេតវិមាន បានបដិសេធមិនធ្វើការអត្ថាធិប្បាយនូវការលើកឡើងនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងរុស្ស៉ី បើកការឈ្លានពាននៅអ៊ុយក្រែន រហូតមកដល់ពេលនេះជម្លោះបានក្លាយទៅជាសង្រ្គាមនៃការប្រយុទ្ធគ្នាជាចម្បង នៅតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។ ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ជំនួយយោធា រាប់ពាន់លានដុល្លារដើម្បីជួយដល់រដ្ឋាភិបាលទីក្រុងកៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: