Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ូឡូញទៅដល់ទីក្រុងកៀវ ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយបន្ថែមទៀត ដល់អ៊ុយក្រែន

BY Khmerpress August 23, 2022
ប្រធានាធិបតីប៉ូឡូញទៅដល់ទីក្រុងកៀវ ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយបន្ថែមទៀត ដល់អ៊ុយក្រែន

(វ៉ាសូវី)៖ ប្រធានការិយាល័យប្រធានាធិបតីប៉ូឡូញ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេ ឌូដា (Andrzej Duda) បានធ្វើដំណើរទៅដល់ទីក្រុងកៀវហើយ ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយបន្ថែមទៀត សម្រាប់អ៊ុយក្រែន ក្នុងនោះរួមទាំងជំនួយយោធាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។

លោក ផាវែល រ៉ូត (Pawel Szrot) ដែលជាប្រធានខុទ្ទកាល័យរបស់លោក ឌូដា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងវ៉ាសូវីថា «ការបំពេញទស្សនកិច្ចនេះ នឹងរួមមានជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ព្រមទាំងកិច្ចពិភាក្សាស្តីពីការគាំទ្រផ្នែកយោធា ក៏ដូចជាការការពារសម្រាប់អ៊ុយក្រែន ក្នុងន័យសេដ្ឋកិច្ច មនុស្សធម៌ នយោបាយ»។ កាលពីខែឧសភា លោកប្រធានាធិបតីប៉ូឡូញ ក៏បានទៅទស្សនកិច្ចនៅអ៊ុយក្រែន ម្តងរួចហើយផងដែរ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ជំនួយយោធារបស់ប៉ូឡូញសម្រាប់អ៊ុយក្រែន រួមមានបរិក្ខារយោធានិងសព្វាវុធជាច្រើន ដូចជា រថក្រោះជាង២៣០គ្រឿង ព្រមទាំងកាំភ្លើងនិងប្រព័ន្ធបាញ់ផ្លោងមីស៉ីលជាង ១០០គ្រឿង ក្នុងចំណោមអាវុធចម្រុះផ្សេងៗទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: