Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ក.ប.ប រកឃើញផលិតផលម្សៅលាបទារក និងកុមារ ១២មុខ មានសារធាតុអាសបេស្តូស ដែលអាចអោយកើតជំងឺមហារីក

    BY Khmerpress August 24, 2022
    មន្ត្រីជំនាញ ក.ប.ប រកឃើញផលិតផលម្សៅលាបទារក និងកុមារ ១២មុខ មានសារធាតុអាសបេស្តូស ដែលអាចអោយកើតជំងឺមហារីក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរកឃើញសារធាតុអាសបេស្តូសនៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powder) និងវិធានការបណ្ដោះអាសន្ននានាដែលអគ្គនាយកដ្ឋាន ក.ប.ប. ដាក់ចេញដើម្បីអនុវត្ត។

    មន្ត្រីជំនាញ ក.ប.ប មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងគោលបំណងការពារសុខុមាលភាព និងផលប្រយោងជន៍អ្នកប្រើប្រាស់ ពិសេសទារកនិងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តការងារចុះយកសំណាកគំរូ និងធ្វើតេស្តវិភាគលើផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powder) មួយចំនួន ដើម្បីវិភាគរកសារធាតុអាសបេស្ដូស (Asbestos) ដែលជាសារធាតុនបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។

    យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍បានបង្ហាញឱ្យឃើញថា សំណាកគំរូផលិតផលម្សៅលាបទារក និងកុមារមួយចំនួន មានវត្តមានសារធាតុអាបេស្ដុស(ដូចមានក្នុងតារាងឧបសម្ព័ន្ធ)។ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់ ជាពិសេសទារក និងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. សូមដាក់ចេញនូវវិធានការបណ្ដោះអាសន្នមួយចំនួន ដូចខាងក្រោម៖

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: