Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

តារាសម្តែងស្រី កញ្ញា Yathhip Rachapal បានចេញមកសរសេររៀបរាប់ពីអារម្មណ៍ពិត ក្រោយក្រុមហ្វេនៗ កញ្ញា Pinky ចេញមកផុសទាមទារអោយចេញមកជួយមិត្តជិតស្និទ្ធផង

BY Khmerpress August 26, 2022
តារាសម្តែងស្រី កញ្ញា Yathhip Rachapal បានចេញមកសរសេររៀបរាប់ពីអារម្មណ៍ពិត ក្រោយក្រុមហ្វេនៗ កញ្ញា Pinky ចេញមកផុសទាមទារអោយចេញមកជួយមិត្តជិតស្និទ្ធផង

ថៃ៖ ករណីរបស់តារាសម្តែងស្រីដ៏ល្បី Pinky Savika Chaiyadej រួមជាមួយនឹងអ្នកម្តាយត្រូវបានជាប់ឃុំ ដោយមិនអាចធានាខ្លួនអោយនៅក្រៅឃុំបាននោះទេ ចំណែកបទល្មើសដែលត្រូវបានចោទប្រកាន់នោះគឺ ផ្តើមចេញពីការបណ្តាក់ទុននៅការទិញដូររូបិយប័ណ្ឌ តាមរយៈ Forex-3D កាលពីថ្ងៃទី១៨ ខែសីហា ដោយជនជាប់ចោទមានទាំងអស់ចំនួន ១៩នាក់ សុទ្ធតែជាក្រុមតារា ជាអ្នកចម្រៀង ជាមនុស្សនៅសង្គមជាន់ខ្ពស់ (High-so) និងបុគ្គលល្បីជាច្រើនទៀតនៅក្នុងសង្គមប្រទេសថៃ។ ចំពោះជនរងគ្រោះមានចំនួនរហូតទៅដល់ ជាង ៩ពាន់នាក់ គិតជាចំនួនទឹកប្រាក់ដែលបានឆបោកនោះមានរហូតដល់ទៅ ជិត ៧០លានដុល្លាអាមេរិក ដោយបានដាក់ពាក្យបណ្តឹងសុំអោយសមត្ថកិច្ចចូលរួមដោះស្រាយផងដែរ។

មកទល់នឹងពេលនេះដែរតារាស្រី Pinky Savika រួមជាមួយនឹងអ្នកម្តាយ កំពុងស្ថិតនៅពន្ធធនាគារនៅឡើយ ចំណែកបណ្តាអ្នកគាំទ្ររបស់ Pinky មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះតារាស្រីរូបនេះ រហូតឈានដល់ចូលទៅ Comments ​ក្នុង Instagram របស់តារាស្រី Yatthip Ratchapal ដែលជាមិត្តជិតស្និទ្ធរបស់ Pinky ព្រមទាំងបានសរសេរថា «ចង់សុំអោយជួយ Pinky ផង» ហើយក៏មាន comments ខ្លះសរសេរដៀមដាមថា «ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ប៉ុន្តែនៅមិនទាន់ឃើញចេញមកផ្តល់កម្លាំងចិត្តសោះ»។

ថ្មីៗនេះដែរតារាស្រី Yatthip Ratchapal បានបង្ហោះសារមួយចេញមក ជុំវិញបញ្ហានេះ ដោយរៀបរាប់ថា « Yatt​ បាន​ដឹង​ព័ត៌មានដែលបានកើតឡើងដំណាល​​​អ្នក​រាល់​គ្នាតែម្តង ខណៈពេលនេះដែរ Yatt ក៏នៅ​មិន​ទាន់​ដឹង​ថា​ដំណើររឿងនៃក្តីក្តាំងនឹងដើរទៅបែបណានោះទេ នាងក៏បាន​​លើក​ទឹក​ចិត្ត​ដល់​ជន​រង​គ្រោះ ឬ​អ្នក​ដែល​បានរង​ទុក្ខ​ទាំង​អស់​គ្នា​នៅ​ទី​នេះ ហើយក្នុង​នាម​ជា​មិត្ត​ភក្តិ នាងពិតជាកើតទុក្ខ​ខ្លាំង​ណាស់ដែរ ហើយព្យាយាមទាក់ទងទៅកាន់មិត្តភក្តិគ្រប់ពេលតាំងពីថ្ងៃដំបូង ប៉ុន្តែ​នៅ​មិន​អាច​ទាក់​ទង​បាន​រហូត​មក​ដល់​ថ្ងៃ​នេះ។

ខណៈពេលនេះដែរ មិនមានដំណឹងអ្វីឡើយពី Pinky នាងបានត្រឹមតែផ្ញើសារលើកទឹកចិត្ត អោយ «Pinky រឹងមាំឡើង ក្នុងថ្ងៃដែលនាងពិបាកបំផុត» អ្នកនាង Yattip ក៏បានបន្តទៀតថា អ្នកនាងមិនមានហេតុផលអ្វីដែលត្រូវផុសអោយបណ្តាសង្គមបានដឹងនោះទេ ព្រោះអ្នកនាងមិនចង់អោយព័ត៌មានទាំងពិតឬមិនពិត ត្រូវបានចែករំលែកផ្សព្វផ្សាយចេញមកកាន់តែវែងឆ្ងាយនោះទេ ហើយអ្នកនាងក៏បានបញ្ជាក់ថា អ្នកដែលគេមិនបានផុសសារចេញតាមបណ្តាញសង្គមមិនមែនបានន័យថាគេមិនមានអារម្មណ៍ ឬមិនមានចិត្តមិនស្រឡាញ់មិត្តភក្តិនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


Share This Post: