Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អាមេរិកនឹងបោះពុម្ពក្រដាសប្រាក់មានហត្ថលេខារបស់លោក ដូណាល់ ត្រាំ ដែលជាប្រវត្តិសាស្រ្តថ្មីក្នុងរយៈពេល ១៦៥ឆ្នាំចុងក្រោយនេះ

BY Liny Chan March 28, 2026
អាមេរិកនឹងបោះពុម្ពក្រដាសប្រាក់មានហត្ថលេខារបស់លោក ដូណាល់ ត្រាំ ដែលជាប្រវត្តិសាស្រ្តថ្មីក្នុងរយៈពេល ១៦៥ឆ្នាំចុងក្រោយនេះ

អាមេរិក៖ សហរដ្ឋអាមេរិកនឹងបោះពុម្ពក្រដាសប្រាក់ជំនាន់ថ្មី ដែលមានហត្ថលេខារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃ២៧ ខែមីនា។ បើតាមក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា ក្រដាសប្រាក់ជំនាន់ថ្មីនេះនឹងផ្តើមបោះពុម្ពនៅរដូវក្តៅខាងមុខនេះ ពោលគឺនៅដើមខែមិថុនា។

ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលនោះទេក្រដាសប្រាក់ដែលមានហត្ថលេខារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចំថ្ងៃប្រារព្ធខួបទី ២៥០ នៃទិវាឯករាជ្យភាព​អាមេរិក។ សូមបញ្ជាក់ជូនថា នៅលើក្រដាសប្រាក់របស់អាមេរិកនាពេលបច្ចុប្បន្ននេះគឺមានរូប​ហត្ថលេខា​របស់​ហេរញ្ញិកអាមេរិក ដែលបានរាយការណ៍ទៅកាន់លេខាធិការរតនាគារ និងការត្រួតពិនិត្យរបស់ការិយាល័យឆ្លាក់និងបោះពុម្ពក្រដាស់ប្រាក់ ខណៈនៅលើក្រដាសប្រាក់ជំនាន់ថ្មីគឺគេនឹងលុបហត្ថលេខរបស់ហេរញ្ញិកអាមេរិកចោលនិងជំនួយមកវិញនូវហត្ថលេខារបស់លោក ដូណាល់ ត្រាំ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មីមួយនៅសហរដ្ឋអាមេរិកផងដែរក្នុងរយៈពេល ១៦៥ឆ្នាំចុងក្រោយនេះ ដែលនៅលើក្រដាសប្រាក់មានហត្ថលេខាប្រធានាធិបតីកំពុងកាន់អំណាច៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: