Khmerpress

ស្វែងរក

សិល្បៈ

កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ទទួលបានដីបឹងតាមោកចំនួន ៣ហិកតា

BY Khmerpress September 4, 2022
កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ទទួលបានដីបឹងតាមោកចំនួន ៣ហិកតា

(ភ្នំពេញ)៖ ឧកញ៉ា ព្រាប សុវត្ថិ តារាចម្រៀងដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ផ្ទៃដីចំនួន ៤ទីតាំង ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានទំហំសរុប ២៩ ៨១៤ម៉ែត្រក្រឡា ចេញពីផ្ទៃបឹងតាមោក ( បឹងកប់ស្រូវ ) ធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ នេះបើយោងតាមអនុក្រឹត្យលេខ ៧៥អនក្រ.បក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គម ហ្វេសប៊ុក។

សូមរំលឹកថា ឧកញ៉ា ព្រាប សុវត្ថិ ដែលជាតារាចម្រៀងល្បីប្រចាំប្រទេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយលោកឧកញ៉ា បានវិវឌ្ឍន៍ខ្លួនពីតារាចម្រៀង រហូតដល់ក្លាយជាអ្នករកស៊ីជំនួញអចលនទ្រព្យ និងចូលរួមធ្វើការងារសង្គមជាញឹកញាប់៕

Share This Post: