Khmerpress

ស្វែងរក

សិល្បៈ

Miss Universe កម្ពុជា ត្រូវបានអភិបាលក្រុង Cebu នៃប្រទេសហ្វីលីពីន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ

BY Khmerpress September 9, 2022
Miss Universe កម្ពុជា ត្រូវបានអភិបាលក្រុង Cebu នៃប្រទេសហ្វីលីពីន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ

កាលពីម្សិលមិញនេះបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ហង្ស ម៉ានីតា បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Sashing Ceremony Mister International Philippines 2022 មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនហ្វីលីពីននៅទីនោះ។ ហើយនៅរសៀលនេះបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ បានចាកចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងសេប៊ូ ហើយបានជួបសម្តែងការគួរសមជាមួយអភិបាលក្រុងសេប៊ូ លោក Mike Rama។

បវកញ្ញាចក្រវាលកម្ពុជា ២០២២ ហង្ស ម៉ានីតានឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍ Iconique Mall Colon នៅថ្ងៃនេះ។ សូមរំលឹកថា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ហង្ស ម៉ានីតា បានចេញទៅហ្វឹកហាត់នៅប្រទេសហ្វីលីពីនដើម្បីត្រៀមខ្លួនប្រកួតកម្មវិធីថ្នាក់អន្តរជាតិគឺ Miss Universe នៅឆ្នាំក្រោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: