Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក Tim Cook បង្ហើបថា គាត់ធ្លាប់ឈ្លោះគ្នាជាមួយ Steve Jobs ខ្លាំង ដោយសារតែការលក់ទូរស័ព្ទ iPhone

BY Khmerpress September 12, 2022
លោក Tim Cook បង្ហើបថា គាត់ធ្លាប់ឈ្លោះគ្នាជាមួយ Steve Jobs ខ្លាំង ដោយសារតែការលក់ទូរស័ព្ទ iPhone

លោក Tim Cook ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហើបឱ្យដឹងថា គាត់ធ្លាប់មានជម្លោះដ៏ធំបំផុតមួយជាមួយនឹងស្ថាបនិក Apple គឺលោក Steve Jobs។ លោក Tim Cook បាននិយាយនៅក្នុងសន្និសិទកូដប្រចាំឆ្នាំកាលពីថ្ងៃពុធថា ការជជែកគ្នាដ៏តឹងតែងបំផុតរបស់គាត់ជាមួយ Steve Jobs គឺជុំវិញការលក់ iPhone ។

នៅក្នុងសន្និសិទ នាយកប្រតិបត្តិរូបនេះ បានឆ្លើយទៅកាន់អ្នកកាសែតនៅពេលសួរអំពីតើអ្វីជាជម្លោះដ៏ធំបំផុតរបស់គាត់ជាមួយលោក Steve Jobs ថា គឺជាយុទ្ធសាស្ត្រលក់ iPhone របស់ក្រុមហ៊ុនមុនការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៧។ លោក Tim Cook រៀបរាប់ថា រូបលោកទាំងពីរបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំអំពីរបៀបលក់ទូរស័ព្ទដៃ iPhone តាមរយៈគំរូឧបត្ថម្ភធន ឬយុទ្ធសាស្ត្រចែករំលែកចំណូល ដែល Jobs ចង់បាន។

ពោលគឺ កាលនោះ លោក Cook ចង់ទៅតាមផ្លូវឧបត្ថម្ភធន ដែលមានន័យថាក្រុមហ៊ុនទូរស័ព្ទដូចជា AT&T នឹងបង់ប្រាក់ឱ្យ Apple នូវចំណែកនៃថ្លៃដើម iPhone ជាមុន។ ចំណែកឯ Jobs ចង់ទទួលបានផ្នែកមួយនៃប្រាក់ចំណូលប្រចាំខែរបស់ក្រុមហ៊ុនទូរស័ព្ទ ដែលមិនមែនជាស្តង់ដារឧស្សាហកម្មនៅពេលនោះ។ យ៉ាងណាមិញ ការជជែកយ៉ាងតឹងតែងបានបញ្ចប់ ដោយ Apple បាន​ដើរ​លើ​ផ្លូវ​របស់ Jobs មុន​នឹង​ប្ដូរ​ទៅ​គំនិត​របស់ Cook ដែល​បាន​ជួយ​រុញ​ iPhone ឲ្យ​ទទួល​បាន​ជោគជ័យមកដល់សព្វថ្ងៃនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: