Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិន គ្រោងបញ្ជូនយានរុករកបន្ថែមទៅកាន់ឋានព្រះចន្ទ ក្រោយរកឃើញធនធានរ៉ែ

BY Khmerpress September 13, 2022
ចិន គ្រោងបញ្ជូនយានរុករកបន្ថែមទៅកាន់ឋានព្រះចន្ទ ក្រោយរកឃើញធនធានរ៉ែ

(ប៉េកាំង)៖ ចិន មានផែនការបញ្ជូនបេសកកម្មយានរុករកចំនួន៣ ទៅកាន់ឋានព្រះចន្ទ បន្ទាប់ពីបានរកឃើញរ៉ែឋានព្រះចន្ទថ្មីមួយដែលអាចនឹង ត្រូវបានប្រើជាប្រភពថាមពលនៅពេលអនាគត។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ការប្រជែងគ្នាផ្នែកទីអវកាសរវាងចិន និងសហរដ្ឋអាមេរិក មានសន្ទុះកាន់តែខ្លាំងឡើង ក្រោយរដ្ឋបាលជាតិអវកាសចិន បានយល់ព្រមបញ្ជូន យានរុករកចំនួន៣គ្រឿង ទៅកាន់ឋានព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ការសម្រេចចិត្តបែបនេះធ្វើឡើង បន្ទាប់ពីចិនបានក្លាយជា ប្រទេសទី៣ ដែលបានរកឃើញរ៉ែឋានព្រះចន្ទថ្មីមួយ ដែលត្រូវបានគេដាក់ឈ្មោះឱ្យថា ឆាងអឺសាយ (Changesite-(Y))។

គួរបញ្ជាក់ថា បេសកកម្ម ឆាងអឺ៥ (Chang’e-5) របស់ចិនបាននាំយកសំណាកមួយចំនួនពីឋានព្រះចន្ទមកផែនដី កាលពីឆ្នាំ២០២០ ហើយនៅពេលនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានហៅសំណាកទាំងនោះថា «រ៉ែផូស្វាត» ព្រមទាំងមានផ្ទុកសារធាតុអេលីល្យូម ៣ (helium-3) ដែលអាចនឹងត្រូវបានប្រើប្រាស់ជាថាមពលនៅពេលអនាគត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: