Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! គ.ជ.ប ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ៣៣០៤នាក់ ដើម្បីបម្រើការងារនៅតាមឃុំ-សង្កាត់

    BY Khmerpress September 13, 2022
    ជូនដំណឹង! គ.ជ.ប ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ៣៣០៤នាក់ ដើម្បីបម្រើការងារនៅតាមឃុំ-សង្កាត់

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៣,៣០៤នាក់ ដើម្បីបម្រើការងារនៅតាមឃុំ-សង្កាត់ ចំណុះរាជធានី-ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

    បើតាមសេក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ដោយក្នុងមួយឃុំ-សង្កាត់ ត្រូវជ្រើសរើសចំនួន ២រូប ដែលមានមុខតំណែងដូចខាងក្រោម៖

    *ទី១៖ ប្រធានក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១រូប
    *ទី២៖ សមាជិកក្រុមចុះឈ្មោះបោះឆ្នោតជាការីកុំព្យូទ័រ ចំនួន ១រូប។

    គ.ជ.ប បានឱ្យដឹងថា សាធារណជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ សូមអញ្ជើញមកទំនាក់ទំនងទទួល និងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមសាលាឃុំ-សង្កាត់ ឬ/និងទីសាធារណៈក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ លធ.ខប ពាក់ព័ន្ធ។ ពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។

    បេក្ខជនអាចទាញយកពាក្យសុំប្រឡងចូលបម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬស្ពែន QR-Code ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។

    ជាមួយគ្នានេះ គ.ជ.ប បានបន្តថា ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ (វេលាម៉ោង ៧:០០ នាទីព្រឹក)។

    *ការឈប់ទទួលពាក្យ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)
    *ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត
    *ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: