Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Honda គ្រោងដាក់លក់ម៉ូតូអគ្គិសនីជាង ១០ម៉ូដែលនៅទូទាំងពិភពលោក និងលក់ឱ្យបាន ១ឆ្នាំ ១លានគ្រឿង

BY Khmerpress September 15, 2022
ក្រុមហ៊ុន Honda គ្រោងដាក់លក់ម៉ូតូអគ្គិសនីជាង ១០ម៉ូដែលនៅទូទាំងពិភពលោក និងលក់ឱ្យបាន ១ឆ្នាំ ១លានគ្រឿង

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ក្រុមហ៊ុន Honda Motor Co គ្រោងនឹងដាក់លក់ម៉ូតូអគ្គិសនីជាង ១០ម៉ូដែលនៅទូទាំងពិភពលោកក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដែលជាផ្នែកមួយនៃគោលបំណងរបស់ក្រុមហ៊ុនផលិតជប៉ុន ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនសម្រាប់ម៉ូតូនៅទសវត្សរ៍ឆ្នាំ២០៤០។

ក្រុមហ៊ុន Honda បាននិយាយនៅក្នុងការចេញផ្សាយថា ខ្លួនមានគោលបំណងបង្ហាញម៉ូដែលអគ្គិសនីថ្មីជាង ១០ នៅឆ្នាំ២០២៥ ហើយកំពុងកំណត់គោលដៅលក់ម៉ូតូអគ្គិសនីប្រចាំឆ្នាំចំនួន ១លានគ្រឿងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានគម្រោងលក់ម៉ូតូអគ្គិសនីចំនួន ៣.៥ លានគ្រឿងក្នុងមួយឆ្នាំ ឬប្រហែល ១៥ភាគរយនៃការលក់សរុបនៅឆ្នាំ២០៣០ ផងដែរ។

ទោះបីជាយ៉ាងណាក្ដី ទន្ទឹមនឹងការជំរុញទៅជាអគ្គិសនី ក្រុមហ៊ុន Honda ដែលគ្រប់គ្រងលើអាជីវកម្មម៉ូតូពិភពលោក បាននិយាយថា ខ្លួននឹងមិនបញ្ចប់ការផលិតសម្រាប់ម៉ាស៊ីនចំហេះខាងក្នុងនៅក្នុងម៉ូតូរបស់ខ្លួនឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: