Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

បងប្អូននៅចាំករណីនេះទេ? ទីបំផុតសមត្ថកិច្ចថៃ ចាប់បានហើយ នៅខេត្តច័ន្ទបុរី ប្រទេសថៃ ត្រៀមបញ្ជូនមកកម្ពុជាយើង

BY Khmerpress September 15, 2022
បងប្អូននៅចាំករណីនេះទេ? ទីបំផុតសមត្ថកិច្ចថៃ ចាប់បានហើយ នៅខេត្តច័ន្ទបុរី ប្រទេសថៃ ត្រៀមបញ្ជូនមកកម្ពុជាយើង

បងប្អូនប្រហែលជានៅចាំបានពីករណីឃាតកម្ម ដែលធ្លាប់ល្បីល្បាញកក្រើករាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០ នៅពេលដែលបុរសជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ បានបាញ់ចំក្បាលនារីជាគូដណ្ដឹង ដែលជានិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញ រហូតដល់ស្លាប់នៅនឹងកន្លែង។ ឥឡូវនេះ បុគ្គលឈ្មោះ យឺន វ៉ាន់ដេត ដែលកំពុងសំងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធររបស់ប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។

ភាគីកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ ហើយសមត្ថកិច្ចថៃក៏បានឃាត់ខ្លួន យឺន វ៉ាន់ដេត និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដើម្បីប្រគល់មកកម្ពុជាចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីនេះទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: