ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ដាក់ឲ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនគិតថ្លៃ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២
BY Khmerpress
September 17, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់ឲ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនគិតថ្លៃ រយៈពេល០៤ ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសម្រួល បន្ទុកការចំណាយរបស់ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យ ភ្ជុំបិណ្ឌនេះ។
សូមជម្រាបជូនថា ខ្សែរថភ្លើងមានទៅខេត្តកំពង់ឆ្នាំង – ពោធិ៍សាត់ – បាត់ដំបង ខេត្តតាកែវ – កំពត និងខេត្តព្រះ សីហនុ ៕



ប្រភព៖ ក្រសួងព័ត៌មាន