Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មិនធម្មតា! តែ ១ខែ ចិន បានចំណាយប្រាក់ ជាង ៨ពាន់លានដុល្លារលើការនាំចូលថាមពលរុស្ស៊ី បំបែកកំណត់ត្រានាំចូលមិនធ្លាប់មាន

BY Khmerpress September 22, 2022
មិនធម្មតា! តែ ១ខែ ចិន បានចំណាយប្រាក់ ជាង ៨ពាន់លានដុល្លារលើការនាំចូលថាមពលរុស្ស៊ី បំបែកកំណត់ត្រានាំចូលមិនធ្លាប់មាន

យោងតាមទិន្នន័យគយផ្លូវការបានបង្ហាញថា ប្រទេសចិនបានចំណាយប្រាក់ ៨.៣ពាន់លានដុល្លារ បំបែកកំណត់ត្រាក្នុងការនាំចូលផលិតផលប្រេង ឧស្ម័ន និងធ្យូងថ្មពីរុស្ស៊ីកាលពីខែសីហា។ ជាមួយគ្នានេះដែរ ក្នុងរយៈពេល ៦ខែនៃឆ្នាំនេះ ប្រទេសចិនបានចំណាយប្រាក់ចំនួន ៤៤ពាន់លានដុល្លារ ក្នុងការទិញឥន្ធនៈរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ។

ការបំបែកកំណត់ត្រា ក្នុងការទិញប្រេងពីរុស្ស៊ីនេះ គឺស្របពេលដែលប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញរបស់ខ្លួនទៅកាន់អឺរ៉ុប ដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មមកលើខ្លួន ជុំវិញបញ្ហានៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ រុស្ស៊ី​បាន​ងាក​ទៅ​រក​ចិន​ក្នុង​នាម​ជា​ដៃគូ​នាំ​ចេញ​ថាមពល ខណៈ​សម្ព័ន្ធមិត្ត​លោកខាងលិច​គេច​ចេញ​ពី​របប​លោក ពូទីន ជុំវិញ​សង្រ្គាម​អ៊ុយក្រែនដូចគ្នា។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានទាញយកអត្ថប្រយោជន៍ពីបញ្ហារបស់រវាងរុស្ស៊ី និងសហភាពអឺរ៉ុប ដោយការផ្ទុកឥន្ធនៈរបស់រុស្ស៊ី ដែលជារឿយៗមានលក់ក្នុងតម្លៃពិសេស។ ជាក់ស្ដែងប្រេង Urals របស់រុស្ស៊ីបច្ចុប្បន្នមានតម្លៃក្រោម ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ Brent និងប្រេងឆៅ WTI ទាំងពីរជួញដូរលើសពី ៨០ ដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: