Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ត្រៀមកញ្ចប់ជំនួយអាវុធបន្ថែម ១.១ពាន់លានដុល្លារ ឱ្យអ៊ុយក្រែន

BY Khmerpress September 28, 2022
សហរដ្ឋអាមេរិក ត្រៀមកញ្ចប់ជំនួយអាវុធបន្ថែម ១.១ពាន់លានដុល្លារ ឱ្យអ៊ុយក្រែន

(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយយោធាថ្មី សម្រាប់ជួយអ៊ុយក្រែនដើម្បីតស៊ូ ប្រយុទ្ធជាមួយរុស្ស៉ី ដែលមានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ ហើយអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមមន្ត្រីអាមេរិកខាងលើនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមថាកញ្ចប់ជំនួយយោធានេះនឹងត្រូវប្រកាស នៅប៉ុន្មានថ្ងៃខាងមុខជាការបង្កើន ជំនួយសព្វាវុធចុងក្រោយបំផុតសម្រាប់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធនឹងកម្លាំងរុស្ស៊ីនៅឯភាគខាងកើត។

គេរំពឹងថាកញ្ចប់ជំនួយថ្មីនេះនឹងប្រើប្រាស់មូលនិធិពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលសមស្របសម្រាប់សភាដើម្បីអនុញ្ញាតឱ្យរដ្ឋបាល លោក បៃដិន ទិញអាវុធពីក្រុមហ៊ុនអាមេរិក ជាជាងយកចេញពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកដែលមានស្រាប់។ កញ្ចប់នេះនឹងរួមបញ្ចូលនូវប្រព័ន្ធបាញ់បង្ហោះរ៉ុក្កែត HIMARS, អមដោយគ្រាប់រំសេវប្រភេទផ្សេងៗនៃប្រព័ន្ធប្រឆាំងយន្តហោះដ្រូន និងប្រព័ន្ធរ៉ាដា រួមជាមួយនឹងគ្រឿងបន្លាស់, ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ផងដែរ។

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជាង១៥ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីតស៊ូប្រយុទ្ធមួយរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: