ព័ត៌មានជាតិ
លោកឃ្លាំង ហួត បញ្ជាក់ថា ករណីឃាត់ខ្លួនមនុស្ស ៩នាក់ ដែលពាក់ព័ន្ធកន្លែងបើកកុងស៊ីបញ្ចាំខុសច្បាប់ ក្នុងនោះក៏មានថៅកែចំនួន ២នាក់ផងដែរ
BY Khmerpress
September 29, 2022
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយយោងតាមការបញ្ជាក់របស់លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ សូមបញ្ជាក់ករណីឃាត់ខ្លួនមនុស្ស ០៩នាក់ ដែលពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងស៊ីបញ្ចាំល្មើសច្បាប់ក្នុងនោះរួមមាន៖
+ករណីទី១៖ ឃាត់ខ្លួនថៅកែ ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន ៤នាក់ សរុប៥នាក់។
+ករណីទី២៖ ឃាត់ខ្លួនថៅកែ ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន ៣នាក់ សរុប៤នាក់។ សូមមេត្តាទុកជូនតុលាការធ្វើការតាមច្បាប់។ថៅកែនិងកម្មករគឺផ្សំគំនិតគ្នាប្រព្រឹត្តបទល្មើស ៕





