Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    UPDATE: ករណីរថយន្ដ Rolls-Royce ត្រូវកង់បីកៀរបណ្ដាលឲ្យខូចខាត នៅខណ្ឌបឹងកេងកង, ដំណោះស្រាយបានបញ្ចប់ ដោយម្ចាស់រថយន្ដមិនទាមទារសំណងនោះឡើយ

    BY Khmerpress October 5, 2022
    UPDATE: ករណីរថយន្ដ Rolls-Royce ត្រូវកង់បីកៀរបណ្ដាលឲ្យខូចខាត នៅខណ្ឌបឹងកេងកង, ដំណោះស្រាយបានបញ្ចប់ ដោយម្ចាស់រថយន្ដមិនទាមទារសំណងនោះឡើយ

    (ភ្នំពេញ)៖ ម្ចាស់រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ដែលត្រូវបានម៉ូតូកង់បីកៀរបណ្ដាលឲ្យរងនូវការខូចខាតនោះ ម្ចាស់រថយន្ដសម្រេចមិនយកសំណងពីភាគីកង់បីទេ ពោលគឺស្មើគ្នាតែម្តង។

    មន្ដ្រីនគរបាលខណ្ឌបឹងកេងកង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយកើតហេតុបន្ទាប់ពីជជែកគ្នាមួយសន្ទុះធំនោះ ម្ចាស់រថយន្ដស៊េរីទំនើប Rolls-Royce សម្រេចចិត្តបញ្ចប់រឿងរ៉ាវនៅកន្លែងកើតហេតុតែម្ដង ដោយមិនទាមទារឲ្យអ្នកបើកម៉ូតូកង់បីដឹកឥវ៉ាន់នោះ សងប្រាក់ចំពោះអ្វីដែលបានធ្វើឲ្យខូចខាតនោះឡើយ។ អ្នកបើកម៉ូតូកង់បី ក៏បានសុំទោសចំពោះកំហុសរបស់ខ្លួន និងអរគុណចំពោះទឹកចិត្តសណ្ដោប្រណី របស់ម្ចាស់រថយន្ដខាងលើ។

    សូមជម្រាបថា រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ត្រូវម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ បណ្ដាលឲ្យរងការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ ពេលរថយន្ត និងម៉ូតូកង់បីកំពុងធ្វើដំណើរស្របទិគ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ចំពោះរថយន្ដដែលត្រូវបានប្រជាពលរដ្ឋឃើញរូបភាពដែលចតបញ្ច្រាសនៅជាប់របងវត្តនោះ គឺម្ចាស់រថយន្ដជាអ្នកបើកយកទៅចតក្រោយកើតហេតុ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍។ ខណៈនៅពេលកើតហេតុ ទាំងរថយន្ដ និងម៉ូតូកង់បី គឺបើកបរស្របទិសគ្នា។

    យ៉ាងណាមិញ ចំពោះអត្តសញ្ញាណរបស់ម្ចាស់រថយន្ដ Rolls-Royce ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យស្គាល់នោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: