Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនន់ទឹកភ្លៀង កំពុងជន់លិចហូរកាត់ផ្លូវជាតិលេខ៧ ក្នុងស្រុកព្រៃឈរ រថយន្តធុនធំទាំងអស់ មិនអាចឆ្លងកាត់បានឡើយ

    BY Khmerpress October 7, 2022
    ជំនន់ទឹកភ្លៀង កំពុងជន់លិចហូរកាត់ផ្លូវជាតិលេខ៧  ក្នុងស្រុកព្រៃឈរ រថយន្តធុនធំទាំងអស់ មិនអាចឆ្លងកាត់បានឡើយ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានបញ្ជាក់ថា នៅរសៀលថ្ងៃសុក្រ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ ទី០៧ ខែតុលា ឆ្នាំ២០២២ថា ដោយស្ថានភាពទឹកជំនន់ទឹកភ្លៀង បាន និងកំពុងបង្កជន់លិច ហូរកាត់ផ្លូវជាតិលេខ៧ នៅភូមិកប្បាស ឃុំខ្វិតធំ ក្នុងស្រុកព្រៃឈរ។

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អំពាវនាវដល់ម្ចាស់រថយន្តធុនធំ ទាំងអស់ បង្វែរទិសចរាចរណ៍ ដោយរថយន្តធុនធំមិនអាចបើកបរឆ្លងកាត់ផ្លូវជាតិលេខ៧ នៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរបានឡើយ ខណៈនេះមន្ទីរសាធារណការខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក បាន និងកំពុងកកាយកំណាត់ផ្លូវដាក់លូ រំដោះទឹក ជំនន់ចេញពីលើផ្លូវជាតិលេខ៧ ក្នុងករណីរួចរាល់ ទើបជូនដំណឹងចរាចរណ៍ឡើងវិញ៕ ប្រភព​៖ ក្រសួងព័ត៌មាន

    Share This Post: