ព័ត៌មានអន្តរជាតិ October 8, 2022

ប្រធានាធិបតីបេឡារុស្សជូនកាដូជា «ត្រាក់ទ័រ» សម្រាប់ខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោក ពូទីន

Khmerpress

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីបេឡារុស្សគឺលោក Alexander Lukashenko បានជូនត្រាក់ទ័រជាកាដូ សម្រាប់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសខួបកំណើតគម្រប់ ៧០ឆ្នាំ របស់គាត់។ លោក Lukashenko បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ ខណៈ​ដែល​លោក​បាន​ទៅ​កាន់​ទីក្រុង​កំណើត​របស់​លោក ពូទីន នៅទីក្រុង St Petersburg ជាកន្លែងដែលលោក ពូទីន កំពុងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃប្រទេសអតីតរដ្ឋសូវៀតផ្សេងទៀត។

លោក Lukashenko ដែលជា «មេដឹកនាំផ្តាច់ការចុងក្រោយ» ដែលបានកាន់អំណាចយូរជាងមេដឹកនាំរុស្ស៊ី (ចាប់តាំងពីឆ្នាំ ១៩៩៤) ហើយរដ្ឋបាលរបស់គាត់ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចផងដែរនោះ បានមកទីក្រុង St Petersburg ជាមួយនឹងវិញ្ញាបនបត្រអំណោយ ដែលបញ្ជាក់ពីកាដូត្រាក់ទ័រដែលផលិតដោយប្រទេសបេឡារុស្សផ្ទាល់មួយនោះ។ យ៉ាងណាគេមិនដឹងថា ម៉ូដែលមួយណានៅឡើងទេ ប៉ុន្តែវាផលិតដោយ Minsk Tractor Works ដែលជាក្រុមហ៊ុនដ៏ល្បីរបស់ឧស្សាហកម្មបេឡារុស្ស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត