Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ចាប់ផ្តើមហើយនៅព្រឹកនេះ

    BY Khmerpress October 24, 2022
    ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ចាប់ផ្តើមហើយនៅព្រឹកនេះ

    (ភ្នំពេញ)៖ ដូចការគ្រោងទុក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា២០២១-២០២២ បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ។

    ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំយុវជន និងកីឡា បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសារ ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ​ និងប្រកាសលទ្ធផលតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។

    សម្រាប់ការប្រឡងឆ្នាំនេះ មានរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែតុលា ឆ្នាំ២០២២។

    * សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២

    ពេលព្រឹក
    – ម៉ោង៧៖៣០នាទី ដល់ម៉ោង ៩៖០០នាទី តែងសេចក្តី (៩០នាទី)
    – ម៉ោង៩៖៣០នាទី ដល់ម៉ោង ១០៖០០នាទី គីមីវិទ្យា (៣០នាទី)
    – ម៉ោង១០៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ផែនដី និងបរិស្ថានវិទ្យា (៣០នាទី)

    ពេលរសៀល
    – ម៉ោង១៤៖០០នាទី ដល់ម៉ោង ១៤៖៤៥នាទី រូបវិទ្យា (៤៥នាទី)
    – ម៉ោង១៥៖១៥នាទី ដល់ម៉ោង ១៥៖៥៥នាទី ភូមិវិទ្យា (៣០នាទី)
    – ម៉ោង១៦៖២៥នាទី ដល់ម៉ោង ១៧៖១០នាទី សីលធម៌-ពលរដ្ឋវិទ្យា (៤៥នាទី)

    * ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២

    ពេលព្រឹក
    – ម៉ោង៧៖៣០នាទី ដល់ម៉ោង ៩៖៣០នាទី គណិតវិទ្យា (១២០នាទី)
    – ម៉ោង១០៖០០នាទី ដល់ម៉ោង ១១៖០០នាទី ការសរសេរតាមអាន (៦០នាទី)

    ពេលរសៀល
    – ម៉ោង១៤៖០០នាទី ដល់ម៉ោង ១៤៖៤៥នាទី ជីវវិទ្យា (៤៥នាទី)
    – ម៉ោង១៥៖១៥នាទី ដល់ម៉ោង ១៥៖៥៥នាទី ប្រវត្តិវិទ្យា (៣០នាទី)
    – ម៉ោង១៦៖២៥នាទី ដល់ម៉ោង ១៧៖១០នាទី ភាសាបរទេស (៤៥នាទី)

    សម្រាប់ពេលវេលាប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: