Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះរុះរើកញ្ចុះសំណង់ខុសច្បាប់ចំនួន ១២ខ្នង សាងសង់លើឆ្នេរ ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ

    BY Khmerpress October 28, 2022
    កម្លាំងចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះរុះរើកញ្ចុះសំណង់ខុសច្បាប់ចំនួន ១២ខ្នង សាងសង់លើឆ្នេរ ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ

    (ព្រះសីហនុ)៖ ក្រោមការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានដឹកក្រុមការងារចុះរើកញ្ចុះប្រមាណជាង១០ខ្នង ក្រោយរកឃើញថាការសាងសង់គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវការណែនាំ ស្ថិតនៅលើឆ្នេរអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

    លោក ប៊ូ វឌ្ឍនា បានលើកឡើងថា ចំពោះការសាងសង់ទាំងនេះគឺគ្មានច្បាប់ដែលធ្វើឲ្យប៉ះពាល់ចំណីឆ្នេរសាធារណៈដែលអាជ្ញាធរខេត្ត អាជ្ញាធរក្រុង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ បាននឹងកំពុងយកចិត្តទុកដាក់រៀបចំឆ្នេរទាំងអស់នៅក្នុងក្រុង នៃខេត្តព្រះសីហនុ ឲ្យបានស្អាតមានសោភ័ណ្ឌភាពសម្រាប់ឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត មិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមហ៊ុនណាយកឆ្នេរសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឬសាងសង់អ្វីនោះឡើយ។

    លោក ប៊ូ វឌ្ឍនា បានបន្ថែមថា ក្រោយមានការពន្យល់ណែនាំ និងឲ្យរុះរើវិញ ម្ចាស់ក្រុមហ៊ុនចិន ដែលបាននិងកំពុងសាងសង់បានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរុះរើដោយខ្លួនឯងវិញដោយកន្លង​មកពួកគាត់យល់ឃើញថា ឆ្នេរនេះពួកគាត់អាចយកប្រើប្រាស់​ជាលក្ខណៈឯកជនតាមតម្រូវការបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: