Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី២-៨ ខែវិច្ឆិកា, មិនមានភ្លៀងទេ ខណៈខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ អាចចុះត្រជាក់ដល់ ១៧អង្សាសេ

    BY Khmerpress November 1, 2022
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី២-៨ ខែវិច្ឆិកា, មិនមានភ្លៀងទេ ខណៈខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ អាចចុះត្រជាក់ដល់ ១៧អង្សាសេ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែតុលា ឆ្នាំ២០២២។

    ក្រសួងបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

    ១៖ តំបន់ទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    * មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ ។

    ២៖តំបន់ខ្ពង់រាប
    * សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    * មិនមានភ្លៀងធ្លាក់។ ចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកា ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក នៅបណ្តាខេត្តមួយចំនួនមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាពអប្បបរមាមានពី១៧-១៨ °C។

    ៣៖តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមាមានពី ២១-២៣ °C
    * សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣ °C
    * មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ។

    ក្រសួងសូមអំពាវនាវដល់បងប្អូន មានការប្រុងប្រយ័ត្ន ចំពោះធាតុអាកាសចុះត្រជាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: