Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរក្នុងប្រទេសស្ទុះឡើង១លាននាក់ ក្នុងសប្ដាហ៍ទី៤ខែតុលា

    BY Khmerpress November 1, 2022
    រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរក្នុងប្រទេសស្ទុះឡើង១លាននាក់ ក្នុងសប្ដាហ៍ទី៤ខែតុលា

    (ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍ទី៤ (ថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២) មានការស្ទុះឡើងច្រើនជាងសប្ដាហ៍មុនៗ ដោយទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប១,០៧៣,៣៨៩នាក់ ក្នុងនោះភ្ញៀវជាតិ១,០៤០,៩៧៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣២,៤១៥នាក់។ នេះបើតាមលោក ថោង ខុន ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    * ខេត្តស្វាយរៀង ៤៤៥,៨៩៤នាក់
    * ខេត្តកណ្តាល ២០៦,៤០៥នាក់
    * ខេត្តព្រះសីហនុ ១៧៣,២៦៤នាក់
    * ខេត្តក្រចេះ ៦០,២១០នាក់
    * ខេត្តសៀមរាប ៣៤,៤៨៦នាក់
    * ខេត្តកំពត ២៥,២១៦នាក់
    * ខេត្តពោធិ៍សាត់ ១៣៧,៧៣៧នាក់
    * រាជធានីភ្នំពេញ ២២,៧២៣នាក់
    * ខេត្តកែប ១៦,៥៦៦នាក់
    * ខេត្តបន្ទាយមានជ័យ ១៥,៤២៧នាក់។

    លោក ថោង ខុន បានបញ្ជាក់ថា តួលេខខាងលើមានការកើនឡើង១០១.៥៩%ធៀបនឹងសប្តាហ៍កន្លងមក។ កំណើននេះកើនឡើងដោយសាររដ្ឋបាលខេត្តកណ្តាល និងខេត្តស្វាយរៀងមានរៀបចំពិធីប្រណាំងទូក អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: