Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់តំណែងទីប្រឹក្សា និងជំនួយការសម្ដេចតេជោ ហ៊ុន សែន សរុប៥រូប

    BY Khmerpress November 3, 2022
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់តំណែងទីប្រឹក្សា និងជំនួយការសម្ដេចតេជោ ហ៊ុន សែន សរុប៥រូប

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់តំណែងទីប្រឹក្សា និងជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សរុបចំនួន៥រូប។

    ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា លោក ជឹម សុខ ត្រូវបានតែងតាំងជាទីប្រឹក្សា ឋានៈស្មើរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្នដោយពុំទទួលប្រាក់បំណាច់មុខងារ។

    ដោយឡែកអ្នកដែលត្រូវបានតែងតាំងជាជំនួយការ ដោយពុំទទួលប្រាក់បំណាច់មុខងារ រួមមាន៖

    *ទី១៖ លោក គិត ទៀ ឋានៈស្មើអនុរដ្ឋលេខាធិការ
    *ទី២៖ លោក ទិត្យ ប៊ុនថុង ឋានៈស្មើអនុរដ្ឋលេខាធិការ
    *ទី៣៖ លោក ទី ចាន់ណា ឋានៈស្មើអនុរដ្ឋលេខាធិការ
    *ទី៤៖ លោក មីន រនតៈ ឋានៈស្មើអគ្គនាយក។

    ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: