PR November 5, 2022

ប្រជុំតារាធំៗ ឡើងសម្តែងរួមគ្នាបទ «វីរភាពកីឡា» លើកទី 1 ក្នុងពិធីបើកជាផ្លូវការកីឡាជាតិ លើកទី3

Naren

តារា​ល្បីៗមាន​ឈ្មោះ​បោះសម្លេង​ ដូចជា មាស សុខសោភា ដួង វិរៈសិទ្ធ ម៉ម ពេជ្ជរិទ្ធ ពូ ឃ្លាំង តី និង រៀម សុខភិរម្យ​ បាន​​រួម​គ្នាច្រៀង​នឹង​សម្ដែង​បទចម្រៀង «វីរភាពកីឡា» ដែល​បទចម្រៀង​នេះបានចូលរួមសហការយ៉ាងពេញទំហឹង ពីPleng ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី 3 ដែលគ្រោងនឹងដំណើរការពីថ្ងៃទី21 ដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2022។

បទចមៀង​នេះបាន​ធ្វើ​ឡើងដើម្បី​ចូលរួម គាំទ្រស្មារតីកីឡាជាតិ ហើយ​ក៏ជា​បទចម្រៀង​ខ្មែរ​ដំបូង​គេដែរប្រើ​ឧបករណ៏ភ្លេងខ្មែរ ច្រើនជាងគេរហូតដល់ 16 មុខ ដូចជា៖
1.ទ្រសោ
2.ខ្លុយ
3.ប៉ីអ
4.ទ្រខ្សែបី
5.ទ្រអ៊ូ
6.ស្គរធំពីរ
7.រនាតភ្លោះ
8.ស្គរសម្ភោរ
9.ឈិង
10.ស្គរខ្យល់
11.ស្រឡៃ
12.ស្នែងតូច
13.ស្នែងធំ
14.តាឃេ
15.គងភ្លោះ
16.ឃឹម
បទចម្រៀង«វីរភាពកីឡា» នេះដែរ នឹងមានសម្រាប់ហ្វេនៗស្តាប់ នៅក្នុង Pleng app មុនគេតែមួយគត់គឺនៅថ្ងៃទី 07 វិច្ឆិកា 2022

បទ«វីរភាពកីឡា» នឹងត្រូវបានសម្តែងលើកទី1 ដំបូងបង្អស់ក្នុងពិធីបើកជាផ្លូវការកីឡាជាតិ លើកទី3 នាខែវិច្ឆិកា ឆ្នាំ2022 ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងទទួលបានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

កុំភ្លេចទៅគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីកម្ពុជាយើង ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម 2023ឱ្យបានច្រើនកុះករណា!
បទចម្រៀង«វីរភាពកីឡា» នេះដែរ នឹងមានសម្រាប់ហ្វេនៗស្តាប់ នៅក្នុង Pleng app ឆាប់ៗនេះហើយ
ស្ដាប់ Playlist ចម្រៀងបាល់ទាត់ ត្រៀមរង់ចាំបទថ្មី : https://pleng.smart.com.kh/playlists/songs-for-football/712/