PR November 7, 2022

សែលកាត តភ្ជាប់ទំនាក់ទំនងដល់ប្រជាជនកម្ពុជាអស់រយៈពេល២៥ឆ្នាំ និងបន្តនាំមុខលើមាគ៌ាឆ្ពោះទៅរកអនាគតឌីជីថលក្នុងប្រទេស

Naren

ភ្នំពេញ – ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ ៖ ប្រតិបត្តិករសេវាកម្មទូរគមនាគមន៍ដែលបំរើសេវាកម្មយូជាងគេបំផុតនៅកម្ពុជា សែលកាត ប្រារព្ធខួបគម្រប់ ២៥ឆ្នាំ អមជាមួយគម្រោងផ្ដួចផ្ដើមថ្មីជាបន្តបន្ទាប់នឹងត្រូវបានបើកដំណើរការក្នុងរយៈពេល ២ខែ ខាងមុខ។ ក្រុមហ៊ុនដែលបាននាំយកនូវ សេវាកម្មបង់ប្រាក់ជាមុន មកកាន់កម្ពុជាជាមួយនឹងគម្រោងផ្ដួចផ្ដើមថ្មីៗជាច្រើនដែលបន្សល់នូវមរតក ហើយគ្មានភាពថមថយ ដោយក្រុមហ៊ុនបានកំណត់យកចក្ខុវិស័យផ្ដោតលើអនាគតឌីជីថល និងបំលែងខ្លួនជាអ្នកបើកផ្លូវនិងត្រួសត្រាយសម្រាប់មនុស្សជំនាន់ឌីជីថលថ្មី។

នាយកប្រតិបត្តិរបស់ សែលកាត មានប្រសាសន៍ថា៖ «សែលកាត បានបន្តប្រតិបត្តិការអស់រយៈពេលយ៉ាងយូរមកហើយចាប់តាំងពីការបង្កើតក្រុមហ៊ុននេះឡើងនៅក្នុងឆ្នាំ១៩៩៧។ ស្របពេលដែលយើងប្រារព្ធពិធិអបអរគម្រប់ខួប២៥ឆ្នាំរបស់ក្រុមហ៊ុន យើងក៏ប្រារព្ធជាមួយគ្នានូវសមិទ្ធផលអស់រយៈពេលជាង២៥ឆ្នាំ មកនេះ គួបផ្សំជាមួយនូវបញ្ជីនៃសកម្មភាពជោគជ័យជាច្រើន បន្ថែមពីនេះទៅទៀត យើងក៏អបអរដល់អ្នកគ្រប់គ្នាដែលបានរួមចំណែកនៃដំណើរអាជីវកម្មនេះ ដែលត្រូវបានដឹកនាំដោយថ្នាក់ដឹកនាំដ៏មានចក្ខុវិស័យនៃភាពដឹកនាំខ្ពស់គឺ អ្នកឧញ្ញ៉ា គិត ម៉េង។ សែលកាត គឺជាក្រុមហ៊ុននាំមុខអស់រយៈពេល១១ឆ្នាំ ចាប់តាំងពីពេលត្រូវបានបង្កើតឡើង ហើយវានឹងក្លាយជាក្រុមហ៊ុននាំមុខបែបនេះម្ដងទៀត។ ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់ការតភ្ជាប់ទំនាក់ទំនងដល់អ្នកគ្រប់គ្នាគឺនៅតែជាកិច្ចការដ៏មានស្ថេរភាពរបស់យើង ហើយនៅពីក្រោយរឿងរ៉ាវនេះផងដែរប្រវត្តិរបស់ សែលកាត នៃភាពនាំមុខ កំពុងបន្តនិងនៅតែបន្តនៅពេលច្រើនឆ្នាំខាងមុខទៀត ពោលគឺក្រៅពីការភ្ជាប់ទំនាក់ទំនងសម្រាប់អ្នកគ្រប់គ្នា គឺយើងផ្ចុងផ្ដើមការរស់នៅបែបឌីជីថលសម្រាប់អតិថិជនរបស់យើង ព្រមទាំងរៀបចំឲ្យសិស្សនិស្សិត គ្រួសារ សហគមន៍ ក៏ដូចជាជំនួញធុរកិច្ចទាំងឡាយសម្រាប់អនាគតឌីជីថល។»

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន ខេម ជីអេសអេម អែលធីឌី ដែលភាគច្រើនត្រូវបានស្គាល់ថា ក្រុមហ៊ុន សែលកាត បានកំពុងដឹកនាំការច្នៃប្រតិដ្ឋជាច្រើនដែលបានតម្រង់វិស័យទូរគមនាគមន៍ដូចដែលយើងបានស្គាល់សព្វថ្ងៃ។

ចង្ខុវិស័យនៃការតភ្ជាប់ទំនាក់ទំនងសម្រាប់មនុស្សគ្រប់គ្នា គឺជាកត្តាដែលនាំឲ្យមានការបង្កើតឡើងនូវ ផលិតផលបង់ប្រាក់ជាមុនរបស់ សែលកាត ដែលវាបានត្រួសត្រាយផ្លូវដល់ទីផ្សារការបង់ប្រាក់ជាមុន ហើយក៏បង្ហាញនូវតម្រូវការសេវាកម្មទូរគមនាគមន៍ដើម្បីកាន់តែរាប់បញ្ចូលជាងមុន។ សេវាកម្មដែលមានវត្តមានដំបូងគេលើទីផ្សារផ្សេងទៀតមានដូចជា សារ SMS សេវាកម្ម Roaming ការគិតប្រាក់ជាវិនាទី ការចែករំលែកសមតុល្យពីមនុស្សម្នាក់ទៅម្នាក់ទៀត (Pass’n’Talk) សេវាគ្រប់ដណ្ដប់ទូទាំងប្រទេស និងបណ្ដាញទំនាក់ទំនង GSM និង 3G នៅទូទាំងប្រទេស រួមបញ្ចូលទាំងសេវាកម្មផ្សេងៗជាច្រើនទៀត។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ សែលកាត បានបង្កើតឡើងដោយខ្លួនឯងជាស្តង់ដារសម្រាប់គុណភាព ដែលបង្ហាញដោយពានរង្វាន់ជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ លើគុណភាពនិងល្បឿននៃបណ្ដាញទំនាក់ទំនង យុទ្ធនាការម៉ាកយីហោ សេវាកម្មអតិថិជន និងឧត្តមភាពក្នុងការអនុវត្តធនធានមនុស្ស។ ក្រុមហ៊ុនមានវត្តមានមកដល់ពេលនេះក្នុងនាមជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅកម្ពុជា ជាមួយនឹងពានរង្វាន់ជាង៣០ ដែលមានដូចជាពានរង្វាន់ឧត្តមភាពដ៏សន្ធឹកសន្ធាប់ពី Ookla និង OpenSignal ដ៏ល្បីល្បាញរបស់ពិភពលោក លើគុណភាពនៃបណ្ដាញទំនាក់ទំនង។ ជាមួយគ្នានេះផងដែរ សែលកាត ក៏បានឈ្នះពានរង្វាន់ ចំនួន៨ ជាប់ៗគ្នាលើម៉ាកយីហោនិយោជកល្អបំផុតរបស់អាស៊ី។

នាពេលបច្ចុប្បន្ន សែលកាត នៅតែរក្សាតំណែងជាដៃគូប្រកួតប្រជែងដ៏គួរឲ្យគោរពក្នុងទីផ្សារទូរគមនាគមន៍ ត្រូវបានទទួលស្គាល់នូវប្រវត្តិដ៏យូរលង់ មរតក និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្នឆ្ពោះទៅការការថ្នៃប្រតិដ្ឋ និងសេវាកម្ម។ ខណៈពេលដែលធ្វើដំណើរឆ្ពោះទៅរកអនាគត សែលកាត កំពុងរៀបចំក្នុងការនាំផ្លូវជាមួយនឹងគម្រោងផ្ដួចផ្ដើមនានាដែលជម្រុញចំណេះដឹងឌីជីថល ផលិតផលនិងសេវាកម្មដែលជម្រុញការតភ្ជាប់ទំនាក់ទំនង និងទំនុកបម្រុងសហគមន៍ឌីជីថល នៅពីក្រោយផែនការបណ្ដាញទំនាក់ទំនងដើម្បីបង្កើនសេវាគ្របដណ្ដប់។

នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins មានប្រសាសន៍ថា៖ «តម្រូវការរបស់អតិថិជនរបស់យើងកាន់តែផ្លាស់ប្ដូរ ហើយយើងក៏កំពុងតែអភិវឌ្ឍគម្រោងផ្ដួចផ្ដើមនិងផលិតផលមួយចំនួនដើម្បីធ្វើឲ្យពួកគេប្រើប្រាស់ការតភ្ជាប់ទំនាក់ទំនងឌីជីថលបានច្រើនបំផុត តភ្ជាប់ទំនាក់ទំនងតាមរបៀបថ្មី មាតិកាពាក់ព័ន្ធកាន់តែច្រើនជាងមុន និងឧបករណ៍កាន់តែច្រើនជាងមុន ដែលនឹងបង្កើនបទពិសោធន៍ប្រើប្រាស់របស់ពួកគេកាន់តែប្រសើរជាងមុន។»

ការច្នៃប្រតិដ្ឋម៉ាកយីហោថ្មីៗកន្លងមកនេះមានដូចជា Super Data Race ពោលគឺជាកម្មវិធីទូរស័ព្ទប្រណាំងប្រជែងដំបូងគេរបស់កម្ពុជា កម្មវិធីទូរស័ព្ទ ពួកម៉ាក (Pouk Mak App) ដែលជាកម្មវិធីផ្ញើសារដំបូងគេរបស់កម្ពុជា Playgame និង Playgame Unlimited ដែលជាវេទិកាដំបូង និងកញ្ចប់អត្ថប្រយោជន៍សេវាទូរស័ព្ទសម្រាប់អ្នកលេងហ្គេម ក៏ដូចជាការច្នៃប្រតិដ្ឋលើមាតិកា និងការធ្វើទីផ្សារជាមួយបុគ្គលល្បីៗផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននាពេលថ្មីៗនេះ ក្រុមហ៊ុនក៏មានគម្រោងសម្រាប់ការពង្រីកបណ្ដាញទំនាក់ទំនង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូបណ្ដាញដូចជា Edotco, Huawei Technology និង ZTE ក្នុងការបន្ថែមបណ្ដាញទំនាក់ទំនងច្រើនជាង៤៥០តំបន់ទៀត។ នេះនៅលើកំពូលនៃការដាក់ពង្រាយបច្ចេកវិជ្ជាបណ្តាញទំនើបដើម្បីបង្កើនសមត្ថភាព និងធ្វើឲ្យការគ្រប់គ្រងតំបន់ជនបទឲ្យកាន់តែមានដំណើរការល្អប្រសើរបំផុតក្នុងភូមិភាគខាងកើតនៃតំបន់ភ្នំក្រវ៉ាញ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins ក៏បានបន្ថែមទៀតថា៖ «ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន រូយ៉ាល់ គ្រុប គួបផ្សំនឹងការបង្ហាញផ្លូវពីសំណាក់អគ្គនាយករបស់យើងគឹ អ្នកឧញ្ញ៉ា គិត ម៉េង យើងបានកំណត់យកចក្ខុវិស័យរួមគ្នាក្នុងការបើកដំណើរការឌីជីថលនៅក្នុងប្រទេស។ សែលកាត ប្ដេជ្ញាក្នុងការផ្ដល់ជូនដល់ប្រជាជនកម្ពុជាគ្រប់រូបនូវការតភ្ជាប់ទំនាក់ទំនងយ៉ាងពេញលេញសម្រាប់ការរស់នៅដោយទទួលបាននូវបណ្ដាញទំនាក់ទំនងលំដាប់ពិភពលោក។»

ខួបគម្រប់២៥ឆ្នាំរបស់ សែលកាត នឹងត្រូវបានប្រារព្ធឡើងអមជាមួយនឹងគម្រោងផ្ដួចផ្ដើមមួយចំនួនដូចជា ស៊ីមកាត Time To Rise ដែលត្រូវបានចេញរូបរាងឡើងនៅថ្ងៃទី ២៣ ខែមីនា ស្ពតពាណិជ្ជកម្មថ្មី និងបទចម្រៀងដែលត្រូវបានចេញផ្សាយនៅខែមេសា ការប្រគុំតន្រីទ្រង់ទ្រាយធំមួយនៅខែឧសភា ក៏ដូចជាមាតិកាជាបន្តបន្ទាប់ដើម្បីអបអរដល់សមិទ្ធផលជោគជ័យ បុគ្គលិក និងភាពជាអ្នកដឹកនាំ ព្រមទាំងគំនិតផ្តួចផ្តើមការចូលរួមរបស់បុគ្គលិកផងដែរ។

អតិថិជនរបស់ សែលកាត ក៏អាចរីករាយនឹងកម្មវិធីទទួលបានទឹកប្រាក់បន្ថែមរហូតដល់ 25% ទៅក្នុងគណនីគោល ពេលបញ្ចូលទឹក ប្រាក់ចាប់ពីថ្ងៃទី 24 ខែតុលា រហូតដល់ថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2022 ដែលជាផ្នែកមួយនៃការអបអរការប្រារព្ធខួបគម្រប់២៥ឆ្នាំ នេះជាការយកចិត្តទុកដាក់របស់ សែលកាត ក្នុងការយកចិត្តទុកដាក់លើអតិថិជនក្នុងការផ្ដល់ជូនរយៈមួយឆ្នាំពេញ។

សម្រាប់ព័ត៌មាន និងមាតិកាផ្សេងៗទៀតទាក់ទងនឹងការប្រារព្ធខួប២៥ឆ្នាំរបស់ សែលកាត នឹងត្រូវបានផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់ សែលកាត៕