ជនជាតិចិន១១០នាក់ ជនជាតិវៀតណាម២០នាក់ ត្រូវបានបណ្តេញចេញ និងហាមឃាត់ចូលប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០៧ដល់០៨ ខែវិចិ្ឆកា ឆ្នាំ២០២២ បានធ្វើការ បណ្តេញជនបរទេសចំនួន១៣០នាក់ ស្រី០៣ មាន០២សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១១០នាក់ ជនជាតិវៀតណាម២០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។
យោងតាមសេចក្តីប្រកាសព័ត៌មាន ជនបរទេសចំនួន១៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួច ឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្ត ប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ៕




ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
