Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្សចូលបណ្ដុះបណ្ដាលនាយទាហាន ៦២០នាក់ ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០២៣

    BY Khmerpress November 15, 2022
    រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្សចូលបណ្ដុះបណ្ដាលនាយទាហាន ៦២០នាក់ ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០២៣

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្ស ចូលបណ្ដុះបណ្ដាលនាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣តទៅ។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

    ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសនិស្សិត សិស្សចំនួន៦២០ (ប្រាំមួយរយម្ភៃ)នាក់ ចូលបណ្តុះបណ្តាលនាយទាហានសកម្ម ចំនួន២០០(ពីររយ)នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហានទ័ពជើងគោក ចំនួន២៥០(ពីររយហាសិប)នាក់ និងនាយទាហានបន្តវេន ចំនួន១៧០ (មួយរយចិតសិប)នាក់ នៅវិទ្យាស្ថានទ័ពជើងគោក ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា២០២៣នេះតទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: