Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: លោកស្រី យក់ សម្បត្តិ៖ ម៉ាស៉ីន PCR បង្ហាញលទ្ធផលបញ្ជាក់ថា ប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ជាង៤០នាក់ មិនមានវិជ្ជមានកូវីដ១៩នោះទេ

    BY Khmerpress November 16, 2022
    BREAKING: លោកស្រី យក់ សម្បត្តិ៖ ម៉ាស៉ីន PCR បង្ហាញលទ្ធផលបញ្ជាក់ថា ប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ជាង៤០នាក់ មិនមានវិជ្ជមានកូវីដ១៩នោះទេ

    (ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃនេះថា ម៉ាស៉ីន PCR បង្ហាញលទ្ធផលបញ្ជាក់ថា ប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ជាង៤០នាក់ មិនមានវិជ្ជមានកូវីដ១៩នោះទេ។

    លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «ប្រតិភូអមសម្តេចតេជោ​ ហ៊ុន សែន ទាំង​អស់លទ្ធផល​បានបញ្ចាក់ពីម៉ាស៊ីន PCR កាល​ពីរំលង​អធ្រាត្រគឺអវិជ្ជមាន​ទាំង​អស់​។ ក្រោយតេស្តរហ័សយើង​បានយកសំណាកទៅពិនិត្យម៉ាស៊ីន PCR ដើម្បីធ្វើការបញ្ជាក់ជាលទ្ធផល​ទទួលបាននៅម៉ោង១២៖០០យប់គឺអវិជ្ជមាន Negatives ទាំង​អស់»​។

    នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកស្រី យក់ សម្បត្តិ បានដឹកនាំក្រុមគ្រូពេទ្យ៣ក្រុម រង់ចាំធ្វើតេស្តរហ័សជូនដល់គណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីវិញ និងយកសំណាករបស់គណៈប្រតិភូទាំងអស់ ទៅពិនិត្យជាមួយម៉ាស៊ីន PCR បន្ថែមទៀត លទ្ធផលអវិជ្ជមានទាំងអស់នៅពេលនះ។ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: