Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតនារី ចូលស្នាក់នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន ៨០នាក់

    BY Khmerpress November 16, 2022
    ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតនារី ចូលស្នាក់នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន ៨០នាក់

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ ឱ្យចូលស្នាក់នៅ ចំនួន៨០នាក់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

    ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះ «សូមជូនដំណឹងដល់និស្សិតនារី ដែលកំពុងសិក្សាតាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ថា មជ្ឈមណ្ឌលអន្តេវាសិក និស្សិតនារីមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ ឱ្យចូលស្នាក់នៅសរុបចំនួន ៨០នាក់»។

    បើតាមសេចក្តីជូនដំណឹងដដែល លក្ខខណ្ឌជ្រើសរើស រួមមាន៖

    * ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានាក្នុងរាជធានីភ្នំពេញ។
    * ជានិស្សិតនារីក្រីក្រ និងនិស្សិតនារីពិការមកពីខេត្តនានា (ភ្ជាប់លិខិតបញ្ជាក់មេភូមិ និងមេឃុំ)
    * បេក្ខជនត្រូវនៅលីវ មានវិន័យ និងសីលធម៌ល្អ។

    កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ គឺបេក្ខជនត្រូវយកពាក្យមកដាក់សុំស្នាក់នៅដោយខ្លួនឯង នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

    ចំពោះកាលបរិច្ឆេទប្រកាសលទ្ធផល នឹងមានបិទផ្សាយនៅមជ្ឈមណ្ឌលអន្តវាសិកនិស្សិតនារី និងគេហទំព័រផ្លូវការក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣៕​ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: